លិចនាវាមុជទឹកទេសចរណ៍នៅអេហ្ស៊ីប មនុស្សស្លាប់ និងរបួស ១៥នាក់

គែរ ៖ យ៉ាងហោចណាស់មនុស្ស ៦ នាក់បានស្លាប់ និង ៩ នាក់ទៀតរងរបួស កាលពីថ្ងៃព្រហស្បតិ៍នៅពេលដែលនាវាមុជទឹកទេសចរណ៍មួយគ្រឿងបានលិចនៅសមុទ្រក្រហមរបស់ប្រទេសអេហ្ស៊ីប ក្នុងអំឡុងពេលធ្វើដំណើរក្នុងទីក្រុងរមណីយដ្ឋាន Hurghada។

យោងតាមប្រភពសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ក្នុងនោះអ្នករងរបួសចំនួន ៥ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈដែលអ្នកដំណើរ ២៩ នាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះ និងបញ្ជូនត្រឡប់ទៅសណ្ឋាគាររបស់
ពួកគេស្នាក់នៅវិញដោយសុវត្ថិភាព។

ពាក់ព័ន្ធនឹងមូលហេតុ នៃ ឧបទ្ទវហេតុ នេះ អាអាជ្ញាធរអេហ្ស៊ីបកំពុងដំណើរការ ស៊ើបអង្កេត នៅឡើយ។ ប្រព័ន្ធផ្សព្វផ្សាយអេហ្ស៊ីបបានឲ្យដឹងថា នាវាមុជទឹកទេសចរណ៍មានឈ្មោះថា Sindbad បានដឹកអ្នកដំណើរសរុបចំនួន ៤៤ នាក់ នៅក្នុងការធ្វើដំណើរក្រោមទឹកដើម្បីរុករកផ្កាថ្ម។

សារព័ត៌មាន RIA Novosti បានដកស្រង់សេចក្តីថ្លែងការណ៍របស់អគ្គកុងស៊ុលរុស្ស៊ីនៅទីក្រុង Hurghada បានឲ្យដឹងថា អ្នកទេសចរទាំងអស់នៅលើនាវាមុជទឹកនោះ គឺជាជនជាតិរុស្ស៊ី។

បើតាមសេចក្តីថ្លែងការណ៍របស់ស្ថានកុងស៊ុល មានអ្នកទេសចរ ៤៥ នាក់នៅលើនាវាមុជទឹកនោះ រួមទាំងអនីតិជន ក៏ដូចជាសមាជិកនាវិក។ ពួកគេទាំងអស់គឺជាពលរដ្ឋរុស្ស៊ី និងភ្ញៀវទេសចររបស់ក្រុមហ៊ុន Biblio Globus ននេះបើយោងតាមសារព័ត៌មាន RIA Novosti៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner