អភិបាលរងខេត្ដតាកែវ បានជំរុញដល់លោកគ្រូជំនាញ​កីឡា ត្រូវបន្តពង្រឹងលើការបង្វឹកបង្ហាត់អំពីបច្ចេកទេស​លេងកីឡា និងច្បាប់នៃកីឡាបន្ថែមទៀត

អត្ថបទដោយ៖
ជាវ ចន្ធូ

(តាកែវ)៖ ការប្រកួតកីឡាជ្រើសរើសជើង​ឯកសិស្សមធ្យម​សិក្សាថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤-២០២៥ របស់ខេត្ត តាកែវ បានដំណើរការប្រកួតហើយ ដោយមាន១០ក្រុង ស្រុក ក្នុងខេត្ត តាកែវ ចូលរួម។

នេះបើតាមរបាយការណ៍ លោក ឡោ វីរិទ្ធ ប្រធានមន្ទីរអប់​រំ​យុវជន និងកីឡាខេត្ដបានអោយដឹងក្នុងពិធីបើក ។ ប្រ​ធាន​មន្ទីរខាងលើ បានគូសបញ្ជាក់ទៀតថា ១០ក្រុង​ស្រុក​ចូលរួម មានកីឡាករកីឡាការិនី សរុប ៨២៥នាក់ ដោយ​ចាប់ផ្ដើមប្រកួតចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ មានវិញ្ញាសារកីឡាបាល់ទាត់យុវជន ១០ក្រុម បាល់ទាត់យុវនារី ១០ក្រុម បាត់ទះយុវជន មាន ១០ក្រុម បាល់ទះយុវនារី ០៨ក្រុម បាល់បោះយុវជនមាន ៥ក្រុម បាល់បោះយុវនារី ០៦ក្រុម អត្តពលកម្មកុមារា ០៦ក្រុម ប៉េតង់ប៊ូលយុវជន ០៩ក្រុម និងប៉េតង់ប៊ូលយុវនារី ចំនួន ០៨ក្រុម ។

ថ្លែងនៅក្នុងពិធីបើក លោកស្រី គា សុភូ អភិបាលរង​ខេត្ដតាកែវ បានជំរុញដល់លោកគ្រូជំនាញកីឡា ត្រូវបន្ត​ពង្រឹងលើការបង្វឹកអំពីបច្ចេកទេសលេងកីឡា និងច្បាប់ នៃកីឡាបន្ថែមទៀត ដើម្បីអោយកីឡាករនិមួយៗ​មាន​សមត្ថភាពពិត និងបានយល់ដឹងអំពីច្បាប់ទម្លាប់ពីកីឡា ជៀសវាងកើតឡើងនៅកាយវិកាមិនសមរម្យធ្វើអោយខូចកិត្តិយសដល់ខ្លួនឯងនិងសាលារៀនផងដែរ។

សូមជម្រាបថា ការប្រកួតកីឡាជ្រើសរើសជើងឯកសិស្ស​កម្រង​មធ្យមសិក្សាឆ្នាំ២០២៤ ២០២៥នេះ គេសង្កេត​ឃើញថា មានការចូលរួមទស្សនាគាំទ្រច្រើនជាងសពដង ដែលនេះឆ្លុះបញ្ចាំងអោយឃើញពីសកម្មភាពកីឡានៅក្នុងខេត្ដចាប់ផ្ដើមរីកលូតលាស់ឡើងវិញ ទាំងអ្នកគាំទ្រកីឡា និងការចូលរួមលេងកីឡាពីសំណាក់ក្មួយៗសិស្សានុសិស្ស យុវជន មហាជន នាំគ្នាលេងកីឡា ដើម្បីសុខភាព មិត្តភាព កីឡាក្រោមម្លប់សន្កិភាព ៕

ដោយ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner