ឯកឧត្តម ជាប សត្ថារតន៍ រដ្ឋលេខាធិការប្រចាំការ បានដឹកនាំកិច្ចប្រជុំស្ដីពី វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នៃក្រុមការងារ “ណ”

(ភ្នំពេញៅ)៖ ឯកឧត្ដម ជាប សត្ថារតន៍ រដ្ឋលេខាធិការ​ប្រ​ចាំការ និងជាប្រធានលេខាធិការដ្ឋាន នៃក្រុមការងារ​ផ្នែកសេដ្ឋកិច្ច សង្គមឌីជីថល និងទូរគមនាគមន៍ (ក្រុម​ការងារ “ណ”) កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បាន​ដឹក​​នាំកិច្ចប្រជុំស្ដីពី យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែក​ឯកន នៃក្រុមការងារ “ណ” នៅទីស្ដីការក្រសួងប្រៃ​ស​ណី​យ៍​និងទូរគមនាគមន៍ និងមានការអញ្ជើញចូលរួមពី​តំណាង​នៃក្រុមការងារ “ណ” ផ្នែកឯកជន មកពីសភា​ពាណិជ្ជកម្មកម្ពុជា សរុបប្រមាណ ១៥រូប។

យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ត្រូវបាន​បង្កើត​ឡើងនៅឆ្នាំ១៩៩៩ ក្រោមការដឹកនាំប្រកបដោយគតិ​បណ្ឌិត​ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា​នាពេលនោះ និងជាប្រធានព្រឹទ្ធសភានាពេលបច្ចុប្បន្ន។ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ និងបានដាក់ចេញវិធានការកែ​ទម្រង់មុត​ស្រួចជាកញ្ចប់ចម្បងៗចំនួន ១១ចំណុច ដែលត្រូវ​បាន​បំបែកជាវិធានការសរុបចំនួន ១៨៨ សម្រាប់ងាយស្រួល​ដល់ការតាមដាននិងវាយតម្លៃ។

សូមជម្រាបជូនថា កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង រវាងតំណាងផ្នែករាជរដ្ឋាភិបាល និងផ្នែកឯកជន នៃ​ក្រុមការងារ “ណ” ដើម្បីដោះស្រាយបញ្ហាមក​ពីវិស័យ​ឯកជន ប្រមូលទិន្នន័យក្នុងវិស័យ និងរៀបចំរបាយការណ៍​ជូនក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ក្រោយក្រុមការងារទាំង ១៦ មកពីក្រសួង ស្ថាប័ន និងផ្នែកឯកជន បានផ្ដល់ជូន​​របាយ​ការណ៍រួចរាល់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងរៀប​ចំរបាយការណ៍តាមដានវឌ្ឍនភាពការងារនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជូនរាជរដ្ឋាភិបាល រៀងរាល់ឆមាស ឬ ២ដងក្នុងមួយឆ្នាំ៕

ដោយ ៖ ង៉ាន់ ទិត្យ

ads banner