រញ្ជួយដី៖ ស្ត្រីម្នាក់ជួបមុខប្តីវិញក្រោយជាប់ក្នុងគំនរ៣០ម៉ោង

បរទេស ៖ ក្រោយជាប់គាំង ៣០ម៉ោង ស្ត្រីម្នាក់ត្រូវបានគេជួយសង្គ្រោះឱ្យរួចជីវិត បានជួបមុខស្វាមីវិញ ដោយត្រូវបានគេទាញចេញពីគំនរអគារបាក់បែក នៃផ្ទះល្វែងមួយកន្លែង នៅក្នុងទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា។

ក្រុមអ្នកជួយសង្រ្គោះបានទាញស្រ្តីម្នាក់នេះ ទាំងនៅមានជីវិតរស់ ចេញពីអគារខ្ទេចខ្ទី ដែលបានដួលរលំ កាលពីថ្ងៃសៅរ៍ បន្ទាប់ពីការរញ្ជួយដីកម្លាំង ៧.៧រិចទ័រ បានកើតឡើង កាលពីថ្ងៃសុក្រ។

បន្ទាប់ពីធ្វើការ អស់ជាច្រើនម៉ោង អ្នកស្រី Phyu Lay Khaing អាយុ៣០ឆ្នាំ ត្រូវបានអ្នកជួយសង្គ្រោះ នាំចេញពីខុនដូ Sky Villa ហើយបានទៅឱបប្តី ឈ្មោះYe Aung មុនពេលដឹក ទៅកាន់មន្ទីរពេទ្យ។ អ្នកស្រីនៅមានស្មារតីដឹងខ្លួន ហើយបានលើកដៃសំពះអរគុណ ដល់ក្រុមសង្គ្រោះ ដែលបានជួយ។

យោធាមីយ៉ាន់ម៉ា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្សយ៉ាងហោចណាស់ ១,៦៤៤នាក់បានស្លាប់ និងជាង៣,៤០០នាក់ បានរងរបួស ហើយ១៣៩នាក់ផ្សេងទៀត កំពុងបាត់ខ្លួន គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner