ឯកឧត្តម គីម រិទ្ធី សាទរ លោក ឃិត សុធារ៉ា អតីត​អភិ​បាល​ក្រុង​​ព្រះ​វិហារ ត្រូវបានតែងតាំងជា​អភិបាល​ស្រុក​ឆែប

(ខេត្តព្រះវិហារ)៖ អភិបាលស្រុកឆែបថ្មី ត្រូវយកចិត្តទុកដាក់​ចុះជា​ប្រចាំជាមួយសហគមន៍ ក្តាប់ឱ្យបានអំពីបញ្ហាប្រឈម និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ដើម្បីរកវិធានការ​ពិនិត្យដោះស្រាយ និងឆ្លើយតបឱ្យបានទាន់ពេលវេលា ។

ប្រសាសន៍ណែនាំរបស់ អភិបាលខេត្ត​ព្រះវិហារ ឯកឧត្តម គីម រិទ្ធី ធ្វើឡើងក្នុងពិធីប្រកាសចូលកាន់តំណែង អភិបាល​ស្រុកឆែប នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដោយលោក ឃិត សុធារ៉ា អតីតអភិបាលរងក្រុងព្រះវិហារ ត្រូវបាន​តែង​តាំង ជាអភិបាលស្រុកឆែប។

ឯកឧត្តម គីម រិទ្ធី បានសម្តែង​ការអប​អរសាទរ ចំពោះលោក ឃិត សុធារ៉ា អតីតអភិបាលក្រុង​ព្រះ​វិហារ ដែលត្រូវបានថ្នាក់ ដឹកនាំ និងប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តល់សេចក្តីទុកចិត្ត តែងតាំងជាអភិ​បាលស្រុកឆែប នាពេលនេះ។

ឯកឧត្តម គីម រិទ្ធី មានប្រសាសន៍ថា គោលការណ៍ក្នុង​ការ​តែង​តាំងអភិបាលក្រុង-ស្រុក ដែលមានការអូសបន្លាយ​រយៈពេលយូរ គឺដោយសារត្រូវឆ្លងកាត់តាម​ដំណាក់កាល​នីមួយៗ និងការវាយតម្លៃយ៉ាងយកចិត្តទុកដាក់ និងត្រឹមត្រូវ ពីថ្នាក់ក្រោម រហូតដល់ថ្នាក់លើ មុននឹងបញ្ជូនបញ្ជីឈ្មោះ​ឆ្លងទៅក្រសួងមហាផ្ទៃ និងមានការសម្រេចឯកភាពពី សម្តេច​នាយករដ្ឋមន្ត្រីកម្ពុជា។

ឯកឧត្តមអភិបាលខេត្តព្រះវិហារ បានណែនាំលោក ឃិត សុធារ៉ា អភិបាលស្រុកឆែបថ្មី ត្រូវធ្វើជំរឿនឡើងវិញដល់​មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យារបស់ខ្លួន ដែលបម្រើ​ការ​ការងារចាប់ពី ១០ឆ្នាំឡើងទៅ ដែលពុំធ្លាប់ទទួលបាន​បណ្ណសរសើរ ឫមេដាយការងារទេ សូមស្នើសុំមេដាយ​ការងារ ដើម្បីបំពាក់ជូនគាត់ ,ត្រូវពង្រឹងប្រព័ន្ធអប់រំនៅ​ស្រុកឆែប ប្រព័ន្ធអប់រំនៅកំពង់ស្រឡៅ ជាប់ព្រំដែនឡាវ ថាតើមតេយ្យសិក្សាដំណើរការល្អ ឬអត់ មានគ្រូបង្រៀន ឬអត់ ទាំងសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ,ត្រូវបន្តការសហការសាមគ្គីភាព ឯកភាពផ្ទៃក្នុងអង្គភាព​ឱ្យបានល្អ ជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​អាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើឱ្យអង្គភាពដំណើរការបានល្អ និងទទួលបានជោគជ័យ៕

ដោយ ៖ ឡុង សំបូរ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner