លោក Trump សូមកក់ទុកតំណែងប្រធានាធិបតី អាណត្តិក្រោយទៀត
បរទេស៖ បើទោះបីជាត្រូវបំពានរដ្ឋធម្មនុញ្ញក៏ដោយ លោក ប្រធានាធិបតីអាមេរិក Donald Trump បានអះអាងជាថ្មីថា លោកនៅតែចង់ធ្វើជាប្រធានាធិបតី បី អាណត្តិ ដោយបានសង្កត់ធ្ងន់ថា លោកមិនមែននិយាយលេងសើចនោះទេ ជុំវិញការកក់ទុកនូវតំណែង សម្រាប់អាណត្តិបន្ទាប់នេះ។
ក្នុងបទសម្ភាសន៍ តាមទូរស័ព្ទ ជាមួយទីភ្នាក់ងារព័ត៌មាន NBC News កាលពីថ្ងៃអាទិត្យ លោក Trump បាននិយាយថា លោកមានវិធីសាស្រ្ត ក្នុងធ្វើបែបនេះបាន បើទោះបីជា ត្រូវបំពានវិសោធនកម្មរដ្ឋធម្មនុញ្ញ លើកទី២២។
លោកបានអះអាងថា មានមនុស្សជាច្រើនចង់ឱ្យរូបលោកធ្វើរឿងនេះ ប៉ុន្តែ
វិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលត្រូវបានផ្តល់សច្ចាប័ន នៅឆ្នាំ១៩៥១ បានចែងថា «គ្មាននរណាម្នាក់នឹងត្រូវបានជ្រើសរើស ឱ្យកាន់តំណែងប្រធានាធិបតី លើសពី ពីរដង ទេ»។ រីឯ លោក Michael Waldman នាយកប្រតិបត្តិ នៃមជ្ឈមណ្ឌល Brennan for Justice នៅសាលាច្បាប់នៃសាកលវិទ្យាល័យ New York បានប្រាប់ CNN កាលពីខែមុនថា «វាខុសច្បាប់» ហើយ លោក Trump គ្មានឱកាសធ្វើបាននោះទេ។
លោក Trump បានសង្កត់ធ្ងន់ពីផែនការបន្តក្តោចក្តាប់អំណាច ក្នុងពេលជជែកពីគម្រោង លើកលោក អនុប្រធានាធិបតី JD Vance ឲ្យធ្វើប្រធានាធិបតី នៅឆ្នាំ២០២៨ ដោយលោក Trump អះអាងនេះគ្រាន់តែជាជម្រើសមួយទេ។
បុរសវ័យ ជិត៨០ឆ្នាំរូបនេះ ធ្លាប់ធ្វើប្រធានាធិបតីអាមេរិក អាណត្តិដំបូង ចន្លោះពីឆ្នាំ ២០១៧ ដល់ ២០២១ តែ ធ្វើបានតែមួយអាណត្តិ លោក Trump ក៏ចាញ់ឆ្នោត លោក Biden វិញ៕
ប្រភពពី CNN ប្រែសម្រួល៖ សារ៉ាត
