អនុប្រធានទី​២ ព្រឹទ្ធសភា ៖ ជោគជ័យនៃការ អនុវត្តគោល​​​នយោបាយនានា គឺអាស្រ័យលើកិច្ចសហប្រតិបត្តិការ រវាង​សភា រដ្ឋាភិបាល ប្រជាពលរដ្ឋ និង វិស័យឯកជន

(ភ្នំពេញ)៖ ជាទូទៅ សមាជិកសភា មានមុខងារ ៣ គឺការ​អនុម័តច្បាប់ ការតាមដាន និងត្រួតពិនិត្យការ អនុវត្តច្បាប់ និងមុខងារតំណាង។ ជោគជ័យនៃការ អនុវត្តគោលនយោ​បាយនានា គឺអាស្រ័យលើកិច្ចសហប្រតិបត្តិការ រវាងសភា រដ្ឋាភិបាល ប្រជាពលរដ្ឋ និង វិស័យឯកជន និងពេលខ្លះត្រូវ​ការកិច្ចសហប្រតិបត្តិការកម្រិតតំបន់ និងអន្តរជាតិ។

នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធ​សភា ក្នុងឱកាសបិទសិក្ខាសាលាសភាថ្នាក់តំបន់ ស្តីពី « បម្រែបម្រួលប្រជាសាស្រ្ត និងជំងឺមិនឆ្លង៖ គោលនយោ​បាយ​ឆ្លើយតប បញ្ហាប្រឈម សម្រាប់ប្រជាជនសកម្ម និង​យុវជន » ដែលបានប្រារព្ធធ្វើឡើងរយៈពេលពេញ១ថ្ងៃ នាថ្ងៃទី៣១ ខែមីនាឆ្នាំ២០២៥ វិមានរដ្ឋសភា ។

ឯកឧត្តមបណ្ឌិត អនុប្រធានទី២នៃព្រឹទ្ធសភា ក៏បានបញ្ជាក់​ថា ការកើតជំងឺមិនឆ្លង បណ្តាលមកពីកត្តាហានិភ័យចម្បង​ប្រាំរួមមាន៖ របបអាហារមិនមានសុខភាព (ផ្អែម ប្រៃ ខ្លាញ់) កង្វះ សកម្មភាពរាងកាយ ការប្រើ ប្រាស់ផលិតផលថ្នាំជក់ ភេសជ្ជៈថាមពល និងគ្រឿងស្រវឹង ប្រកបដោយគ្រោះ ថ្នាក់ ដោយ ឯកឧត្តមបណ្ឌិត បញ្ជាក់ថា ផ្នែកមួយនៃដំណោះ​ស្រាយ​បញ្ហាសុខភាព គឺការអប់រំប្រជាពលរដ្ឋ ឱ្យចេះ និងចេះស្រាវជ្រាវ លើការថែទាំសុខភាព។

សូមជម្រាបជូនថា សិក្ខាសាលាថ្នាក់តំបន់នេះ បានលើក​ឡើង​ពីការព្រួយបារម្ភយ៉ាងខ្លាំង អំពីការកើនឡើងនៃជំងឺ​មិនឆ្លងនៅក្នុងប្រទេសកម្ពុជា និងអាស៊ីអាគ្នេយ៍ទាំងមូល។ អនុសាសន៍គោលនយោបាយជាក់ ស្តែងមួយចំនួនត្រូវបាន​ស្នើ​ឡើង រួមជាមួយនឹងផែនការ សកម្មភាពជាក់ស្តែង និង​យុទ្ធនាការដូចជា “ប្រជា ជនមានសុខភាពល្អ កម្ពុជាបវរ រុងរឿង” (“Healthy Life, Healthy Cambodia”)។ ជំងឺមិនឆ្លងគឺជាបញ្ហា ឆ្លងវិស័យ ពហុវិមាត្រ និងស្មុគស្មាញ ដោយវាទាមទារដំណោះស្រាយជាប្រព័ន្ធ កិច្ចសហប្រតិ​បត្តិការឆ្លង វិស័យ និងវិធីសាស្ត្រពហុភាគីនៅកម្រិតជាតិ តំបន់ និងពិភពលោក។

ការដោះស្រាយបញ្ហាជំងឺមិនឆ្លងត្រូវ មានលក្ខណៈចរិត​វិទ្យា​សាស្ត្រ ចរិតសង្គម ចរិតវប្បធម៌ ចរិត សេដ្ឋកិច្ច និងចរិត​នយោ​​បាយ​។ នីតិប្បញ្ញត្តិ ដើរតួនាទីយ៉ាងសំខាន់​ក្នុងការ​ដោះស្រាយ បញ្ហាជំងឺមិនឆ្លង ជាពិសេសតាមរយៈការ​អនុម័ត​ច្បាប់ ការពង្រឹង ការតាមដានការត្រួតពិនិត្យ ការបង្កើនការបែងចែកថវិកាលើការថែទាំសុខភាព និង​ការលើកកម្ពស់កិច្ចសហ ប្រតិបត្តិការឆ្លងវិស័យ ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner