កម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងបន្តសកម្មភាពចុះបង្ក្រាបទល្មើសនេសាទក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖កាលពីថ្ងៃអង្គារទី៣១ ខែមីនា ឆ្នាំ២០២៥ឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់​ឆ្នាំងបានសហការជាមួយ​យោធភូមិ​ភាគទី៥, កងពលតូចលេខ៧០ និង បញ្ជាការដ្ឋានទ័ពពិសេស៩១១ សរុបចំនួន ១០៦នាក់ កាណូត ១៧គ្រឿង បន្តល្បាតបង្ក្រាបបទល្មើសនេសាទ ក្នុង​ភូមិសាស្ត្រ​​ភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង, ឃុំប្រឡាយមាស ឃុំផ្លូវទូក ស្រុកកំពង់លែង, ភូមិសេះស្លាប់, ភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។
 
ក្នុងសកម្មភាពនេះកម្លាំងសមត្ថកិច្ចបានបង្ក្រាបបទល្មើសនេសាទនិងបំផ្លាញចោលវត្ថុតាងចំនួន១២ ទីតាំង​ក្នុងនេះ​កម្ទេចកំប្លោកលើសម្រាស់មួយសម្រាស់​មានទំហំ២ ០០០ម៉ែត្រការ៉េ,សាច់ឡុកចំនួន៨ ឡុកស្មើ ៥៥០ ម៉ែត្រ,របាំងប្រវែង ២ ៧០០បង្គោល ៥០ដើម និងចាក់លែងត្រីចម្រុះចូលបឹងទន្លេសាបវិញ​ចំនួន ២៥គីឡូក្រាម អប់រំប្រជាពលរដ្ឋចំនួន៣ នាក់ និងឃាត់ខ្លួនចំនួន២នាក់ប្រគល់​ឱ្យមន្ត្រីជលផលដើម្បីចាត់ការបន្តតាមនីតិវិធី ។
       
ដោយឡែកនៅព្រឹកថ្ងៃទី៣១ ខែមីនាដដែលកម្លាំងសហការបង្ក្រាបបទ​ល្មើស​នេសាទ ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង បានចូលរួមពិធីសំណេះសំណាល និងទទួលអំណោយនៅសាលាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ។

អំណោយមួយចំនួនធំដែលឧបត្ថម្ភដល់កងកម្លាំងគ្រប់អង្គភាពមាន អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ​ទឹកបរិសុទ្ធ និងស្រាបៀរ៕

ដោយ​៖សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner