ផ្ទុះអណ្តូងរ៉ែអេស្ប៉ាញដ៏ខ្លាំងមិនធ្លាប់មានក្នុង៣០ឆ្នាំ

បរទេស៖ មនុស្ស៥នាក់បានស្លាប់ និង៤នាក់ទៀត បានរងរបួសធ្ងន់ធ្ងរ អំឡុងការបំផ្ទុះ នៅឯអណ្តូងរ៉ែធ្យូងថ្ម ក្នុងតំបន់មួយ នាភាគខាងជើង នៃប្រទេសអេស្ប៉ាញ កាលពីថ្ងៃចន្ទ ជាការផ្ទុះដ៏ខ្លាំងមិនធ្លាប់មាន ក្នុងពេល៣០ឆ្នាំ។

សេវាសង្គ្រោះបន្ទាន់បានហៅថា ជាឧបទ្ទវហេតុអណ្តូងរុករករ៉ែ ដ៏សាហាវបំផុត ចាប់តាំងពីឆ្នាំ១៩៩៥ ដោយពេលនោះ មានមនុស្ស១៤នាក់ បានស្លាប់ បន្ទាប់ពីការផ្ទុះនៅអណ្តូងរ៉ែមួយនៅតំបន់ Asturias នេះដូចគ្នា។

ករណីថ្មីនេះ មានការចង្អុលបង្ហាញដំបូងថា បណ្តាលមកពីសំណើមដែលជាពាក្យសំដៅទៅលើមេតានបង្កើតជាល្បាយផ្ទុះ នៅក្នុងអណ្តូងរ៉ែធ្យូងថ្ម នេះបើតាមមន្ត្រីប្រាប់ឲ្យដឹង ប៉ុន្តែ ប៉ូលិសកំពុងស៊ើបអង្កេតបន្ថែម។

អនុប្រធានាធិបតីទីពីរ នៃរដ្ឋាភិបាលអេស្ប៉ាញ និងជារដ្ឋមន្ត្រីក្រសួងការងារ និងសេដ្ឋកិច្ចសង្គម លោកស្រី Yolanda Diaz បានមានប្រសាសន៍ថា «នៅក្នុងសតវត្សទី២១ហើយ មិនគួរមាននរណាម្នាក់អាចស្លាប់ដូចនេះទេ ខ្ញុំសូមបញ្ជាក់ទៅកាន់ប្រទេសរបស់យើងថា នឹងប្រើច្បាប់ ជំរុញឲ្យមានទំនួលខុសត្រូវលើរឿងនេះ»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner