អាមេរិកវាយលុកផ្លូវអាកាសសម្លាប់មនុស្ស ២ នាក់ និង កុមារម្នាក់របួសនៅយេម៉ែន

សាណាអា ៖ ទូរទស្សន៍ al-Masirah គ្រប់គ្រងដោយក្រុមហ៊ូទីបានរាយការណ៍ថា យ៉ាងហោចណាស់មនុស្សពីរនាក់បានស្លាប់ និងកុមារម្នាក់រងរបួស ក្រោយកងកម្លាំងអាមេរិកបើកការវាយប្រហារតាមអាកាសលើខេត្ត Hajjah ភាគពាយ័ព្យនៃប្រទេសយេម៉ែន កាលពីថ្ងៃចន្ទ។

ជាមួយគ្នានេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានធ្ងន់ៗដល់ក្រុមហ៊ូទីនៅលើវេទិកា Truth Social ឱ្យបញ្ឈប់ការវាយប្រហារលើនាវាដឹកជញ្ជូន បើមិនដូច្នេះទេ ពួកគេ និងអ្នកគាំទ្រអ៊ីរ៉ង់របស់ខ្លួន នឹងប្រឈមមុខជាមួយការឈឺចាប់ពិតប្រាកដ ពីការវាយប្រហារតាមអាកាស។

ភាពតានតឹងរវាងក្រុមហ៊ូទី និង យោធាអាមេរិកបានកើនឡើងចាប់តាំងពីទីក្រុងវ៉ាស៊ីនតោនចាប់ផ្តើមការវាយប្រហារតាមផ្លូវអាកាសថ្មីលើប្រទេសយេម៉ែន កាលពីថ្ងៃទី១៥ ខែមីនា។

ការវាយប្រហារនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ូទីគំរាមបន្តការវាយប្រហារលើគោលដៅអ៊ីស្រាអែល លុះត្រាតែជំនួយមនុស្សធម៌ត្រូវបានអនុញ្ញាតចូលទៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ហើយការឡោមព័ទ្ធជុំវិញត្រូវបានដកចេញ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner