ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ គូសបញ្ជាក់ថា វិស័យ​សំណង់ ត្រូវគិតគូរពីសុវត្ថិភាព គុណភាពនិងសោ​ភណ្ឌភាព

(ភ្នំពេញ)៖ ថ្លែងក្នុងកិច្ចប្រជុំស្ដីពីការគ្រប់គ្រងសំណង់ ប្រកប ដោយប្រសិទ្ធភាព ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមឧបនា យករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានគូសបញ្ជាក់ថា ជាទូទៅ លើវិស័យសំណង់ ត្រូវគិតគូរពីសុវត្ថិភាព គុណភាព និងសោភណ្ឌភាព ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ បានបែងចែក​ការ​ទទួលខុសត្រូវរួមជាមួយថ្នាក់ដឹកនាំក្រសួង និងផ្អែកទៅ​លើអ្វី​ដែលមានស្រាប់ ទាំងធនធានមនុស្ស ទាំងរចនាសម្ព័ន្ធ​រដ្ឋបាល ថវិកា ច្បាប់លិខិតបទដ្ឋានគតិយុត្តិនានា ជំរុញឱ្យ​វិស័យសំណង់មានដំណើរការល្អ និងឆ្លើយតបតាមតម្រូវការ​ក្នុង​សម័យសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែល​មាន​ភាពត្រចះត្រចង់សម្រាប់ប្រជាជនកម្ពុជាគ្រប់រូប និងបាន​ជំរុញ​លើកទឹកចិត្តឱ្យទាំងអស់គ្នាត្រូវមានការឯកភាពគ្នា និងមានស្មារតីទទួលខុសត្រូវ ជាតិនិយមក្នុងការបំពេញ​ការងារពាក់ព័ន្ធ នឹងការគ្រប់គ្រងសំណង់ ដើម្បីជាឧត្តមប្រ​យោ​ជន៍​ជាតិតជំនាន់ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជំរុញឱ្យថ្នាក់ដឹកនាំក្រសួង​និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាគិតគូរអំពីការរៀបចំទីក្រុង ការគូរប្លង់អគារឱ្យបានសមស្រប ,ដោះស្រាយលើអគារ​ចាស់ទ្រុឌទ្រោម និងលុបបំបាត់សំណង់មិនរៀបរយ ពីព្រោះដល់ពេលវេលាហើយដែលយើងត្រូវចាប់ផ្ដើមគិតគូរពីអនាគតរបស់រាជធានីភ្នំពេញក៏ដូចជាប្រទេសជាតិទាំងមូលអោយបានល្អនិងកែលម្អសោភណភាពទីក្រុងឱ្យកាន់តែស្រស់ស្អាតនិងទាក់ទាញបន្ថែមទៀត សំដៅសម្រេចឱ្យ​បានចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជានាឆ្នាំ ២០៥០ខាងមុខ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner