លោក ឡេង តុង បង្ហាញមោទនភាព បន្ទាប់ពីបំបែកបាន​កំណត់​ត្រាឆ្នាំចាស់ ក្នុងទិវារត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ​លើកទី១០

អត្ថបទដោយ៖
ជាវ ចន្ធូ

(ខេត្តព្រះសីហនុ )៖ លោក ឡេង តុង អ្នកស្រលាញ់វិស័យកីឡារត់មួយរូប​នៅ​កម្ពុជា ហើយក៏ជាអ្នកចូលរួមយ៉ាងសកម្មក្នុងកម្មវិធីរត់​ដើម្បី​សប្បុរសធម៌ នៅក្នុងទិវារត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ​លើកទី១០ ខេត្តព្រះសីហនុ លើវិញ្ញាសារត់២១គីឡូម៉ែត្រ បានបំបែកកំណត់ត្រាចាស់របស់ខ្លួន កាលពីរត់លើកទី១ ឆ្នាំ២០២៤ ក្នុងថេរៈវេលា២ម៉ោង .១៥នាទី. ខណៈ​ឆ្នាំ​២០២៥ ការរត់២១គីឡូម៉ែត្ររបស់លោកមក​នៅសល់​ត្រឹម១ម៉ោង.៣៩នាទីប៉ុណ្ណោះ ដែលនេះជាការបំបែក ឯកទគ្គកម្ម សាងនូវកំណត់ត្រាថ្មី។

អ្នករត់មក​ពីភ្នំពេញ​​រូបនេះ បានបង្ហាញមោទនភាពចំពោះ​ការខិតខំប្រឹងប្រែងរបស់លោក និងក្រុមរបស់លោកផ្ទាល់ ។

លោកថា ការបំបែកកំណត់ត្រានេះ វាជាសក្ខីភាពមួយ​បង្ហាញ​អំពី​ការរីកចម្រើននៃសមត្ថភាពរបស់លោក ក្នុងវិស័យកីឡា​ដែល​លោកស្រលាញ់ ។ ទន្ទឹមជាមួយគ្នានោះ លោកដែលជា​អ្នករត់សកម្មមួយរូបនៅកម្ពុជា បានកោតសសើរដល់ស្មារតី​ចូលរួមរបស់ពលរដ្ឋកម្ពុជា គឺបានចូលរួមរត់យ៉ាងច្រើន​ពីមួយ​ឆ្នាំមួយឆ្នាំ ដែលការចូលរួមនេះ វាជាស្មារតីស្រលាញ់ចំពោះ​សុខភាព និងកាត់បន្ថយនូវជំងឺមិនឆ្លងមួយចំនួនផងដែរ។

ក្នុងនាមលោកជាអ្នករត់តំណាងពលរដ្ឋកម្ពុជា លោក សូម​លើក​សសើរ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបាន​រៀបចំព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិលើកទី១០នៅខេត្តព្រះសីហនុបានយ៉ាងល្អទាំងការបិទផ្លូវនិងការការពារសុវត្ថិភាពអ្នករត់គ្រប់រូប។

ជាមួយគ្នានោះ លោក បាន​អំពាវ​នាវ​ឱ្យប្រជាពលរដ្ឋនិងយុវជ​នងាក់មកចូលរួមក្នុងកម្មវិធីរត់នេះឱ្យបានច្រើន ព្រោះវាមិន​ត្រឹមតែជួយដល់សុខភាពប៉ុណ្ណោះនោះទេ ។ វាថែមទាំងជួយ​ផ្សព្វផ្សាយអំពីវិស័យរត់របស់កម្ពុជាទៅកាន់ភ្ញៀវអន្តរជាតិឱ្យចាប់អារម្មណ៍មករត់នៅនៅកម្ពុជានាថ្ងៃអនាគតកាន់តែច្រើនផងដែរ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner