អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម ពិនិត្យស្ថាន​ភាព​ជន​ជាប់ឃុំជាស្រ្តីមានផ្ទៃពោះ និងកូនតាមម្តាយ​ក្នុង​មណ្ឌល អប់រំកែប្រែទី២ (ម២)

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ​ក្រុមប្រឹក្សា ជាតិគាំពារសង្គម កាលពីរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥, បានដឹក នាំក្រុមការងារ ចុះពិនិត្យ​ស្ថានភាពនៃការរស់នៅជាក់ស្តែងរបស់ស្រ្តីមានផ្ទៃពោះ និងកូនតាមម្តាយអាយុក្រោម ២ ឆ្នាំ នៅក្នុង មណ្ឌលអប់រំ កែរប្រែទី២ (ម២) ក្នុងគោលបំណង ដើម្បីធានាថា យន្តការ​នៃការអនុវត្តកម្មវិធី ឧបត្ថម្ភសាច់ ប្រាក់ជូនជនជាប់ឃុំ ជាស្រ្តីមានផ្ទៃពោះ និងកូន តាម ម្តាយ អាយុក្រោម២ឆ្នាំ នៅក្នុងពន្ធនាគារ ដែលរាជ រដ្ឋាភិបាល តាមរយៈ ក្រុមប្រឹក្សា​ជាតិគាំពារសង្គម គ្រោងនឹង ដាក់ចេញក្នុងពេលឆាប់ៗ​ខាងមុខនេះ អាចបំពេញតម្រូវការជាក់ស្តែង​ដល់ក្រុមគោល​ដៅពេញលីញ និងគ្រប់ជ្រុងជ្រោយ។

ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ លើកឡើងថា ឈរលើលើស្មារតី “មិនបោះបង់ពលរដ្ឋណាម្នាក់”និង បន្ទាប់ពី ទទួល បានការណែនាំ ដ៏ខ្ពស់ខ្ពស់ របស់ សម្តេចមហាបវរធិបតីនាយក រដ្ឋមន្រ្តី ក្នុងការគិតគូរផ្តល់ អត្ថប្រយោជន៍នៃកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនស្រ្តីមាន​ផ្ទៃពោះ និងកុមារអាយុ ក្រោម២ឆ្នាំ ដល់ជនជាប់ឃុំ ជាស្រ្តី និងកូនតាមម្តាយ ក្នុង ពន្ធនាគារ រួចមក, អគ្គលេខាធិការ​ក្រុម ប្រឹក្សាជាតិ គាំពារសង្គមសង្គម បានធ្វើការ សម្រប​សម្រួលរៀបចំកិច្ច ប្រជុំពិភាក្សា ជាបន្តបន្ទាប់ ជាមួយ​ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ ដើម្បីអាចឱ្យការពង្រីក វិសាល​ភាពនៃកម្មវិធីនេះ ទៅដល់ជនជាប់ឃុំ ជាស្រ្តីមានផ្ទៃពោះ និងកូន តាម ម្តាយ អាយុក្រោម២ឆ្នាំ បានទទួល ជោគជ័យ និងស្របតាមលិខិត បទដ្ឋានកិតិយុត្ត ពាក់ព័ន្ធនានា ខណៈនីតិវិធីសម្រាប់អនុវត្ត កម្មវិធីនេះ ជូន ដល់ជនជាប់​ឃុំជាស្រ្តី និងកូនតាមម្តាយក្នុងពន្ធនាគារនេះ មានភាពស្មុគ​ស្មាញដែលទាមទារ ឱ្យមានការយក ចិត្តទុកដាក់សិក្សា​ឱ្យបានស៊ីជម្រៅ និងគ្រប់ទិដ្ឋភាព ពីគ្រប់ភាគីពាក់ព័ន្ធ។

ឯកឧត្តមបណ្ឌិត បន្តថា ដំណើរទស្សនកិច្ចមកកាន់មណ្ឌលអប់រំកែប្រែទី២ លើកនេះ គឺធ្វើឡើងក្នុងបំណងស្វែងយល់ពីស្ថានភាពជាក់ស្តែងរបស់ក្រុមគោលដៅ ដើម្បីជាធាតុចូលបន្ថែមក្នុងការគិតគូរផ្តល់ រៀបចំផ្តល់ប្រាក់ឧបត្ថម្ភដល់ជនជាប់ឃុំស្ត្រីមានផ្ទៃពោះ និងកូនតាមម្តាយអាយុក្រោម ២ឆ្នាំ និងដើម្បី ធានាថាយន្តការនៃការអនុវត្តកម្មវិធីដែលបានស្នើឡើង ព្រមទាំងបទដ្ឋានគតិយុត្តពាក់ព័ន្ធមានភាពស្របគ្នានឹងស្ថានភាពជាក់ស្តែងមុនឈានទៅចាប់ផ្តើមអនុវត្តនាពេលឆាប់ៗខាងមុខ។

សូមជម្រាបជូនថាការពង្រីកវិសាលាភាព កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ទៅដល់ជន ជាប់ឃុំក្នុង ពន្ធនាគារនេះ ដែលរាជរដ្ឋាភិបាល គ្រោងនឹងប្រកាសដាក់ចេញក្នុងពេលឆាប់ៗខាងមុខនេះ ជាកម្មវិធីដែលនឹងចូលរួមលើកកម្ពស់សុខុមាភាពមាតា និងទារក, ដោះស្រាយ បញ្ហា កង្វះអាហាររូបត្ថម្ភ, ជំរុញការ លូតលាស់ កាយសម្បទា និងបញ្ញាស្មារតី ក៏ដូចជាផ្តល់ការគាំពារដល់កូន ដែលមិនមាន ទោសតាម ម្តាយ មករស់ នៅក្នុងពន្ធនាគារ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner