ប្រជាពលរដ្ឋចូលរួមគាំទ្រ ចលនាភូមិមួយផលិតផលមួយ ដែលបានជួយបង្កើនប្រាក់ចំណូលបន្ថែមដល់គ្រួសារ
(ខេត្តបន្ទាយមានជ័យ)៖ ក្នុងពិធីតាំងពិព័រណ៍ផលិតផល ភូមិមួយផលិតផលមួយ ដែលរៀបចំឡើងកាលពីពេលថ្មីៗនេះនាបរិវេណវេទិកាខេត្តបន្ទាយមានជ័យ ប្រជាពលរដ្ឋនៅមូលដ្ឋានក៏ដូចប្រជាសហគមន៍ បានចូលរួមគាំទ្រនូវចលនាភូមិមួយផលិតផលមួយ ដែលបានដាក់តាំងបង្ហាញនេះ ។
ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ការដាក់តាំងពិព័រណ៍ ផលិតផលភូមិមួយផលិតផលមួយ ដើម្បីផ្សព្វផ្សាយនិងជំរុញឲ្យប្រជាពលរដ្ឋក៏ដូចកសិករ ខិតខំបង្ករបង្ករបង្កើនមុខដំណាំកសិកម្ម ឬផលិតកែច្នៃ បានជាផលិតផលមួយជាស្នាដៃពិត ក៏ដូចផលិតផលមួយសម្រាប់មូលដ្ឋានរបស់ខ្លួន។ ម៉្យាងទៀតផលិតផល ភូមិមួយផលិតផលមូយនេះ វាក៏បានជួយបង្កើនប្រាក់ចំណូលបន្ថែមដល់គ្រួសារ ផងដែរ ។
លោកស្រី ពាក សិឡា អភិបាលរងស្រុកថ្មពួក ដែលបានចូលរួមក្នុងពិធីនេះ បានឲ្យដឹងថា នៅស្រុកថ្មពួកក៏មានផលិតផល ភូមិមួយផលិតផលមួយផងដែរ ។
ទាក់ទិនការងារបណ្តុះបណ្តាល លោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរកសិកម្ម ក៏បានបញ្ជាក់ថា មន្ត្រីជំនាញយើងជាមួយដៃគូអភិវឌ្ឍ តែងបានចុះជួយបណ្ដុះបណ្ដាលនូវបច្ចេកទេសដំណាំកសិកម្ម និងការចិញ្ចឹម មាន់ ទា ជ្រូក ជាដើម ។ ទន្ទឹមគ្នានេះដែរក្រុមប្រឹក្សាខេត្ត ជាមួយគណៈកម្មាធិការជាតិជំរុញ ចលនា ភូមិមួយ ផលិតផលមួយ នៅតាមបណ្ដាក្រុងស្រុក ក្នុង ខេត្តបន្ទាយមានជ័យ ក៏បានជួយបង្កើនមុខរបរ ឬការងារ រកប្រាក់ចំណូលបន្ថែម ទៅដល់គ្រួសារ ប្រជាពលរដ្ឋ ផងដែរ ៕
ដោយ ៖ គៀន ច័ន្ទហ៊ីន



