មីយ៉ាន់ម៉ាពឹងលើទន្លេក្បែរស្ពានបាក់ អស់សង្ឃឹម

បរទេស ៖ ជនរងគ្រោះដោយសារការរញ្ជួយដី នៅទីក្រុង Sagaing ប្រទេសមីយ៉ាន់ម៉ា បានប្រមូលផ្តុំគ្នា នៅមាត់ទន្លេ Irrawaddy នៅពេលថ្ងៃលិច ដើម្បីបោកខោអាវ និង ងូតទឹកនៅជិតស្ពាន ដែលដួលរលំកាលពីសម័យអាណានិគម ខណៈដែលប្រជាជន អស់សង្ឃឹមនឹងជំនួយ។

មនុស្សរាប់រយនាក់អស់សង្ឃឹម ក្នុងការទទួលជំនួយ បានតម្រង់ជួរ ឆ្លងកាត់ចរាចរណ៍ ទប់ទល់នឹងកំដៅ។ ៥ថ្ងៃ បន្ទាប់ពីការរញ្ជួយដី ដ៏សាហាវ ទីក្រុងដែលមានចម្ងាយត្រឹមតែ១៤គីឡូម៉ែត្រ ពីចំណុចកណ្តាល នៃការរញ្ជួយដីនោះមួយនេះ ជួបការលំបាក ជាមួយនឹងការខូចខាតយ៉ាងធ្ងន់ធ្ងរ និងហេដ្ឋារចនាសម្ព័ន្ធ និង រារាំងបន្ថែមទៀត ដោយសារតែសង្រ្គាមស៊ីវិលដែលកំពុងបន្ត។

លោកស្រី Cho Cho Mar បានប្រាប់ AFP ពេលកំពុងរង់ចាំជំនួយថា «ខ្ញុំមិនដឹងពីរបៀបជួសជុលផ្ទះរបស់ខ្ញុំទេ»។ ស្ត្រីជាម្តាយ អាយុ៣៥ឆ្នាំ ដែលមានកូនបីនាក់ កំពុងទទួលបន្ទុកដ៏ធ្ងន់ បាននិយាយរៀបរាប់ ទាំងអស់សង្ឃឹមថា «ខ្ញុំក៏បារម្ភចំពោះម្ដាយខ្ញុំដែរ»។

រញ្ជួយដី កម្រិត៧.៧រិចទ័រ បណ្តាលឲ្យមនុស្សជិត ៣,០០០នាក់បានស្លាប់ នៅទូទាំងប្រទេសមីយ៉ាន់ម៉ា គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner