AMS អប្សរាព័ត៌មាន ទទួលបានបណ្ណសរសើរពីអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងការចូលរួមយ៉ាងសកម្មប្រឆាំងព័ត៌មានក្លែងក្លាយ និងផ្សព្វផ្សាយព័ត៌មានពិតនៅកម្ពុជា
ភ្នំពេញ៖ AMS អប្សរាព័ត៌មានទទួលបានបណ្ណសរសើរ ពីអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលក្នុងការចូលរួមយ៉ាងសកម្មប្រឆាំងព័ត៌មានក្លែងក្លាយ និងផ្សព្វផ្សាយព័ត៌មានពិតនៅកម្ពុជា។
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានផ្តល់នូវបណ្ណសរសើរនេះដោយផ្ទាល់កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ដល់តំណាងនៃAMS អប្សរា ។
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូបានមានប្រសាសន៍ថា ការផ្តល់ជូននូវបណ្ណសរសើរនេះ គឺដោយសារតែស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាព័ត៌មាន ពោលគឺ AMS អប្សរាព័ត៌មាន បានចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ហើយបានផ្សព្វផ្សាយព័ត៌មានពិតក៏ដូចជាបានផ្សព្វផ្សាយគោលនយោបាយនិងសមិទ្ធផលជាក់ស្តែងនានារបស់រាជរដ្ឋាភិបាល ព្រមទាំងសកម្មភាពប្រតិកម្ម និងបុរេសកម្មនានារបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា៕


ដោយ៖លីដា