អឺរ៉ុបថាការតំឡើងពន្ធរបស់លោកត្រាំរញ្ជួយសេដ្ឋកិច្ចពិភពលោក

បរទេស៖ សហភាពអឺរ៉ុប «ត្រៀមខ្លួនដើម្បីឆ្លើយតប» ចំពោះពន្ធថ្មី របស់សហរដ្ឋអាមេរិក ខណៈដែលការឡើងពន្ធរបស់លោក Trump ចុងក្រោយនេះ រញ្ជួយដល់សេដ្ឋកិច្ចពិភពលោក នេះបើតាមប្រធានគោលនយោបាយ របស់សហភាពអឺរ៉ុប។

នៅថ្ងៃព្រហស្បតិ៍នេះ ប្រធានគោលនយោបាយ សហភាពអឺរ៉ុប លោកស្រី Ursula von der Leyen បានព្រមានថា ពន្ធគយថ្មីរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump គឺជា «ការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ចពិភពលោក»។

លោកស្រី von der Leyen បាននិយាយថា «ឥឡូវនេះ យើងកំពុងរៀបចំ សម្រាប់វិធានការតបតបន្ថែមទៀត ដើម្បីការពារផលប្រយោជន៍ និងអាជីវកម្មរបស់យើង ប្រសិនបើការចរចា បរាជ័យ»។ ប៉ុន្តែលោកស្រី បានបន្ថែមថា «វាមិនយឺតពេលទេ ក្នុងការដោះស្រាយកង្វល់ដ៏ធំនេះ តាមរយៈការចរចា»។

ការលើកឡើង របស់លោកស្រីបានធ្វើឡើង នៅក្រោយ១ថ្ងៃដែលលោកប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសដាក់ពន្ធបន្ថែម លើទំនិញនាំចូលពីប្រទេស និងតំបន់ចំនួន ១៨០ នៅជុំវិញពិភពលោក៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner