សម្ដេចតេជោ ហ៊ុន សែន អញ្ជើញរៀបចំពិធីបុណ្យ ទក្ខិណានុប្បទានខួបគម្រប់ ៧ថ្ងៃ និង ១០០ថ្ងៃ ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន (ថ្ងៃបញ្ចប់)
អត្ថបទដោយ៖
ស៊ូ វណ្ណលុក
(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងទាំងសាច់ញាតិក្រុមគ្រួសារ បានរៀបចំពិធីបុណ្យ ទក្ខិណានុប្បទាន ខួបគម្រប់៧ថ្ងៃ និង១០០ថ្ងៃ ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម អ្នកឧកញ៉ ឧត្តមមេត្រីវិសុទ្ធ ហ៊ុន សាន នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ដែលជាថ្ងៃបញ្ចប់ បន្ទាប់ពីទទួលមរណភាពកាលពីថ្ងៃ ថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥ ក្នុងជន្មាយុ៧៨ឆ្នាំ ដោយរោគាពធ។
ពិធីបុណ្យនេះ បានប្រព្រឹត្តទៅតាមកន្លងប្រពៃណី ព្រះពុទ្ធសាសនា ដោយមានពិធីថ្វាយ និងប្រគេនយាគូ សម្ដេចព្រះសង្ឃ ព្រះរាជាគណៈ ពិធីបូជាគ្រឿងសក្ការៈ មនសិការព្រះរតនត្រ័យ និងសមាទានសីល វេភត្តាហារ ថ្វាយប្រគេនសម្ដេចព្រះសង្ឃ និងព្រះរាជាគណៈ និងរាប់បាត្រព្រះសង្ឃ ៧៨អង្គ ជាកិច្ចបង្ហើយបុណ្យ ៕










ដោយ ៖ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។