អ៊ីស្រាអែលវាយលុកហ្គាហ្សា៦០០ទីតាំង ស្លាប់ជាង១,០០០នាក់

បរទេស៖ កងទ័ពអ៊ីស្រាអែលនិយាយថា ខ្លួនបានវាយលុកតំបន់ហ្គាហ្សា ជាង៦០០កន្លែង ស្លាប់មនុស្សជាង១ពាន់នាក់ ចាប់តាំងពីការវាយប្រហារ កក្រើកឡើងវិញមក។

យោធាអ៊ីស្រាអែលបាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានវាយប្រហារលើអ្វីដែលហៅថា ក្រុមភេរវកម្ម នៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីថ្ងៃទី១៨ ខែមីនា។ លោកឧត្តមសេនីយត្រី Effie Defrin អ្នកនាំពាក្យយោធាបាននិយាយ នៅក្នុងសុន្ទរកថា តាមទូរទស្សន៍ថា «យើងបានវាយប្រហារគោលដៅ ភេរវករ ជាង ៦០០ ចាប់តាំងពីការប្រយុទ្ធគ្នាឡើងវិញ… រឿងតែមួយគត់ ដែលអាចពន្យឺតយើង គឺការដោះលែងចំណាប់ខ្មាំង របស់យើង»។

នៅក្នុងសេចក្តីថ្លែងការណ៍ ដាច់ដោយឡែកមួយ បាននិយាយថា «ភេរវករជាង ២៥០នាក់ រួមទាំងភេរវករជាន់ខ្ពស់ ១២នាក់នៅក្នុងក្រុមហាម៉ាស ត្រូវបានសម្លាប់»។

កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ក្រសួងសុខាភិបាល នៅតំបន់ហ្គាហ្សា របស់ហាម៉ាស បាននិយាយថា មនុស្សចំនួន ១,១៦៣នាក់ ត្រូវបានសម្លាប់ នៅក្នុងទឹកដីប៉ាឡេស្ទីន ចាប់តាំងពីការប្រយុទ្ធគ្នាបានបន្តឡើងវិញ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner