ឥណ្ឌូណេស៊ីសម្រុក​​ដឹកមនុស្សនិងស្បៀង​ទៅ​​​មីយ៉ាន់ម៉ា

បរទេស៖ ប្រទេស ឥណ្ឌូណេស៊ី បានសម្រុកបញ្ជូនអ្នកជួយសង្គ្រោះ និងដឹកជំនួយជាសម្ភារៈចំនួន ១០៥តោន​ ជាបេសកកម្មមួយក្រុមថ្មីទៀត ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដែលរងគ្រោះដោយរញ្ជួយដី។

គ្រូពេទ្យចំនួន ៦៥នាក់ រួមជាមួយនឹងអាហារ សម្លៀកបំពាក់ និងភួយ ក៏ដូចជា ឧបករណ៍វេជ្ជសាស្ត្រ និងសង្គ្រោះ ត្រូវបានបញ្ជូនទៅ បន្ទាប់ពី មីយ៉ាន់ម៉ាជួបគ្រោះរញ្ជួយដីដ៏ខ្លាំងក្លា ដែលបានសម្លាប់មនុស្ស ជាង ៣,០០០នាក់។

នេះគឺជាក្រុមទី៣ នៃកម្មករមនុស្សធម៌ របស់ប្រទេសឥណ្ឌូនេស៊ី ចាប់តាំងពីថ្ងៃទី ៣១ ខែមីនា។ អ្នកជួយសង្គ្រោះឥណ្ឌូនេស៊ីរាប់សិបនាក់ បានចូលរួមក្នុងប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ នៅក្នុងរដ្ឋធានី Naypyidaw របស់ប្រទេសមីយ៉ាន់ម៉ា។

រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី បាននិយាយថា ជាសរុប មកទល់ពេលនេះ រដ្ឋាភិបាលឥណ្ឌូនេស៊ីបានបញ្ជូនជំនួយ ដែលមានតម្លៃ ១,២ លានដុល្លារ។ រដ្ឋមន្ត្រីសូមថ្លែងអំណរគុណចំពោះក្រុមការងារទាំងអស់ ដែលបំពេញបេសកកម្ម ទោះបីស្ថិតក្នុងថ្ងៃឈប់សម្រាក នៃពិធីបុណ្យឥស្លាម Eid ក៏ដោយ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner