លោក Elon Musk ត្រៀមដើរចេញពីលោក Donald Trump

បរទេស៖ លោក មហាសេដ្ឋីបច្ចេកវិទ្យា Elon Musk តៀមនឹងដើរចាកចេញពីលោក ប្រធានាធិបតីអាមេរិក Donald Trump ដោយត្រូវអស់តំណែង ជាមេនាយកដ្ឋានប្រសិទ្ធិភាពរដ្ឋាភិបាល ឬ DOGE ឆាប់ៗនេះ នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន The Guardian ថ្មីៗនេះ។

ប្រភពដែលដឹងអំពីរឿងនេះ បានប្រាប់ ABC News ថា លោក Trump ជាអ្នកបានប្រាប់ទៅលោក Elon Musk ផ្ទាល់ ពីការត្រៀមអស់តួនាទីនេះ ដែលត្រូវផុតកំណត់ នៅចុងខែឧសភា ខណៈដែលក្រុមបុគ្គលិករដ្ឋាភិបាលពិសេសនេះ ត្រូវបានជួលឲ្យធ្វើការមិនឲ្យលើសពី១៣០ថ្ងៃ ប៉ុន្តែ មានពាក្យចចាមអារ៉ាមថា សេតវិមានអាចរិះរកវិធីរក្សាលោក Musk ឱ្យនៅបន្តការងារ តាមរបៀបណាមួយ។

យោងតាមប្រភព បានឱ្យដឹងថា លោក Trump នៅតែពេញចិត្តនឹងអ្វីដែលលោក Musk និងក្រុមការងារនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាលបានធ្វើ ជាមួយនឹងការកាត់បន្ថយការចំណាយ នៅទូទាំងរដ្ឋាភិបាល ទោះបីជាមានការរិះគន់ ជាសាធារណៈ និងមានសំណុំរឿងគរជើង នៅក្នុងតុលាការ ក៏ដោយ។

សារព័ត៌មាន ABC ធ្លាប់បានរាយការណ៍ថា មន្ត្រីសេតវិមានមួយចំនួន ខកចិត្តនឹងការលាឈប់របស់លោក Musk ហើយជឿថា មហាសេដ្ឋីរូបនេះ ទំនងជា មិនត្រលប់មកគ្រប់គ្រងវិញ នោះទេ។

ជាមួយគ្នានេះ កាសែត Politico បានចុះផ្សាយថា លោក Trump ឲ្យទីប្រឹក្សាកំពូល រូបនេះ ត្រូវដើរចាកចេញពីនាយកដ្ឋាន DOGE ក្នុងប៉ុន្មានសប្តាហ៍ ខាងមុខនេះ។ យ៉ាងណាមិញ លេខាធិការសារព័ត៌មានសេតវិមាន លោកស្រី Karoline Leavitt បានបដិសេធរបាយការណ៍ របស់កាសែត Politico បែបនេះ ហើយថែមទាំងច្រានចោលនូវ ការលើកឡើងដែលថា លោក Trump និង លោក Musk និយាយពីរឿងនេះ ជាសាធារណៈ ទៀតផង៕

ប្រភពពី The Guardian ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner