ថៃនឹងប្រើរថភ្លើងមួយតឹកជប៉ុននៅតាមតំបន់ដាច់ស្រយាល

បាងកក ៖ ប្រតិបត្តិករផ្លូវដែករដ្ឋថៃ (SRT) នឹងដាក់ដំណើរការរថភ្លើងមួយតឹកប្រើម៉ាស៊ូត KiHa របស់ប្រទេសជប៉ុនចំនួន ២០ គ្រឿង ដើម្បីដឹកអ្នកដំណើរនៅតាមតំបន់ដាច់ស្រយាល។

អភិបាលប្រតិបត្តិករផ្លូវដែករដ្ឋថៃ (SRT) លោក Veeris Ammarapala និយាយថា រថភ្លើងមួយតឹកប្រើម៉ាស៊ូតទាំងនេះ គឺជាអំណោយរបស់ក្រុមហ៊ុនផ្លូវដែក JR EAST របស់ប្រទេសជប៉ុន។

កាសែតបាងកកប៉ុស្តិ៍បានចេញផ្សាយថា រថភ្លើងមួយតឹកទាំងនេះ នឹងចាប់ផ្តើមសាកល្បងប្រព័ន្ធដំណើរការនៅក្នុងខែមិថុនាខាងមុខ មុនពេលរថភ្លើង KiHa 40 និង KiHa 48 ត្រូវបានកែលម្អឡើងវិញ ដើម្បីផ្តល់សេវាដឹកជញ្ជូននៅជាយក្រុងរវាងទីក្រុងបាងកក និងខេត្តនៅជាប់នោះ។

រថភ្លើង KiHa 40 មាន ៦៥ កៅអី ចំណែករថភ្លើង KiHa 48 មាន ៨២ កៅអី។ ក្នុងនោះ រថភ្លើងចំនួន ៦ គ្រឿង ត្រូវបានរំពឹងថា នឹងត្រៀមខ្លួនរួចរាល់ ក្នុងការផ្តល់សេវាដឹកជញ្ជូនអ្នកដំណើរនៅក្នុងឆ្នាំនេះ៕

ប្រភព ៖ បាងកកប៉ុស្តិ៍ ប្រែសម្រួល ៖ ឈឹម ទីណា

V: All aboard Thailand’s ‘floating train’

V: Thailand’s China-built high-speed rail, on track but delayed

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner