លីបង់ជំរុញអន្តរជាតិដាក់សម្ពាធអ៊ីស្រាអែលធ្ងន់ធ្ងរឲ្យបញ្ឈប់ការបង្ហូរឈាម

បេរូត ៖ មេដឹកនាំលីបង់អំពាវនាវដល់សហគមន៍អន្តរជាតិឱ្យដាក់សម្ពាធធ្ងន់ធ្ងរបំផុតប្រឆាំងនឹងអ៊ីស្រាអែល ដើម្បីបញ្ឈប់ការវាយប្រហារនៅទូទាំងតំបន់ផ្សេងៗនៃប្រទេសលីបង់។

ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីលីបង់ លោក Nawaf Salam បានថ្កោលទោស និង បានចាត់ទុកការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុងស៊ីដុនថា ជាការរំលោភលើអធិបតេយ្យភាពលីបង់ និង ជាការរំលោភលើដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងការរៀបចំសន្តិសុខដែលមានបំណងបញ្ឈប់អរិភាព។

ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីការវាយប្រហារដោយយន្តហោះដ្រូនរបស់អ៊ីស្រាអែល កាលពីថ្ងៃសុក្រ បានសម្លាប់មេបញ្ជាការជាន់ខ្ពស់របស់ពួកហាម៉ាស Hassan Farhat និងកូនពីរនាក់របស់គាត់ គឺ Hamza និង Janan នៅក្នុងផ្ទះល្វែងរបស់គាត់នៅកណ្តាលទីក្រុងស៊ីដុន របស់លីបង់។

Farhat ត្រូវបានចោទប្រកាន់ពីបទជាប់ពាក់ព័ន្ធនឹងការបាញ់គ្រាប់រ៉ុក្កែតឆ្ពោះទៅកាន់ទីក្រុង Safed ភាគខាងជើងរបស់អ៊ីស្រាអែល ដែលបណ្តាលឱ្យទាហានស្រីម្នាក់ស្លាប់ និងរបួសជាច្រើននាក់ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អ៊ីស្រាអែល។

នេះ ជា ការ ធ្វើ ឃាត លើក ទី ពីរ របស់ មេ ដឹក នាំ ក្រុម ហាម៉ាស នៅ ក្រុង ស៊ីដូន ចាប់ តាំង ពី កិច្ច ព្រម ព្រៀង ឈប់ បាញ់ រវាង អ៊ីស្រាអែល និង លីបង់ ចូល ជា ធរមាន ក្នុង ខែ វិច្ឆិកា ឆ្នាំ ២០២៤៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner