មេធំណាតូថា សមាជិកភាពអ៊ុយក្រែនមិនអាចដោះដូរកិច្ចព្រមព្រៀងសន្តិភាពទេ

ព្រុចសែល ៖ អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte នៅថ្ងៃសុក្រ និយាយថា សមាជិកភាពអង្គការណាតូរបស់អ៊ុយក្រែន មិនគួរដាក់បញ្ចូលជាផ្នែកនៃកិច្ចព្រមព្រៀងសន្តិភាពណាមួយឡើយ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសណាតូ លោក Rutte បានបញ្ជាក់ជាថ្មីថា រដ្ឋជាសមាជិកបានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងវ៉ាស៊ីនតោនកាលពីឆ្នាំមុនថា ការចូលជាសមាជិករបស់អ៊ុយក្រែនទៅក្នុងបក្សសម្ព័ន្ធយោធានេះ គឺ “មិនអាចត្រឡប់ក្រោយវិញបានទេ”។

ក្រៅពីពិភាក្សាពីសង្គ្រាមនៅអ៊ុយក្រែន
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសណាតូរយៈពេលពីរថ្ងៃនេះ ក៏បានលើកឡើងពីក្តីកង្វល់ ជុំវិញការដកពន្ធថ្មីរបស់សហរដ្ឋអាមេរិក ដែលប្រកាសដោយលោកប្រធានាធិបតី Donald Trump។

ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសន័រវេស លោក Espen Barth Eide បានព្រមានថា ពន្ធគយបែបនេះ អាចផ្ទុយនឹងគោលការណ៍បង្កើតអង្គការណាតូ ហើយថា វិធានការ សេដ្ឋកិច្ច ដែល ធ្វើ ឱ្យ ប៉ះពាល់ ដល់ ពាណិជ្ជកម្មក្នុង ចំណោម សម្ព័ន្ធមិត្ត ណាតូ មាន ហានិភ័យ ធ្វើឱ្យ សម្ព័ន្ធភាព ទាំងមូល ចុះទន់ខ្សោយ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner