គម្រោង «និរន្តភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិ​កម្ពុជា» គឺដើម្បីអនុវត្ត និង លើកកម្ពស់ ជួរភ្នំក្រវាញ-បឹងទន្លេ​សាប ចាប់ពីឆ្នាំ២០២០-២០២៧

(ភ្នំពេញ)៖ «គម្រោង «និរន្តភាពតំបន់ទេសភាព និងទេសច​រ​ណ៍​ធម្មជាតិកម្ពុជា» គឺជាគម្រោងដែលទទួលបានការគាំទ្រពី ធនាគារពិភពលោក ដើម្បីអនុវត្តការពារតំបន់ធនធាន​ធម្ម​ជាតិ ហើយនិងលើកកម្ពស់ការអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ នៅក្នុងតំបន់ការពារទេសភាពតំបន់ទេសភាពចំនួន២រួមមាន៖ ទី១៖ ជួរភ្នំក្រវាញ និងទន្លេសាប ដែលមានខេត្ដចំនួន៦ រួមមាន ខេត្តកោះកុង កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់​ដំបង និងខេត្តសៀមរាប ចាប់ពីឆ្នាំ២០២០ ដល់២០២៧។នេះជាការលើកឡើងពីសំណាក់ លោក ឃិន ម៉េងឃាង ប្រធាននាយកដ្ឋានទេសចរណ៍ធម្មជាតិ នៃក្រសួងបរិស្ថាន និងជាប្រធានគម្រោង CSLEP។

បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានក្នុងដំណើរទស្សនកិច្ចគម្រោង «និរន្តរភាព តំបន់ទេសភាព និងទេសចរណ៍ធម្មជាតិ​កម្ពុជា»លោក ឃិន ម៉េងឃាងបានឱ្យដឹងថា៖ដោយមានការ​គាំទ្ររបស់គម្រោង CSLEP របស់ក្រសួងបរិស្ថាន ទីក្នុងនេះ​គោលដៅទី១សម្រាប់ ពង្រឹងការការពារព្រៃឈើ មានការ​កំណត់​តំបន់ បោះបង្គោលព្រំ ចុះបញ្ជីដី ពង្រឹងការងារ​អនុវត្តច្បាប់ និងសម្រាប់ទី២ គឺតំបន់ទេសភាពទាំងអស់ ក៏ដូចជាតំបន់សក្ដានុពល ហើយជំរុញការអភិវឌ្ឍន៍គោល​ដៅលំហែលបៃតង ទាំងការចូលរួមពីវិស័យឯកជន ទាំង​សហគមន៍មូលដ្ឋាន ពីព្រោះមិនអាចកាត់ផ្ដាច់បានទេ គឺត្រូវតែមានការផ្សារភ្ជាប់ជាមួយ និងការងារអភិវឌ្ឍ និងតុល្យភាព ជាមួយការងារអភិរក្ស។

លោកបានលើកឡើងដោយបញ្ជាក់ថាតំបន់ទេសភាព គឺជា​គោល​ដៅលំហែលបៃតងមួយដ៏សំខាន់ ម្ល៉ោះហើយបាន​គម្រោង​គាំទ្រទី១ គឺការរៀបចំតំបន់ការពារឱ្យល្អកុំ​ឱ្យបាត់​បង់ ,ទី២ គឺទាញយកឱកាសដើម្បីអភិវឌ្ឍន៍គោលដៅ​លំហែ​បៃតងអេកូរទេសចរណ៍ និងទី៣ គឺការគាំទ្រផ្សេងៗទៀត​ដែល​ពាក់ព័ន្ធទៅនឹងរឿងការការពារ ការអនុវត្តច្បាប់ និង​ការតភ្ជាប់ផ្លូវ។ ផ្លូវ ដំណាក់កាលទីមួយ គឺតភ្ជាប់ផ្លូវ៩០គីឡូ នៅតាមតំបន់ខេត្ត ដើម្បីភ្ជាប់ពីតំបន់គោលដៅមួយទៅតំបន់​គោលដៅមួយ។

គួរបញ្ជាក់ថាក្នុងដំណើរទស្សនកិច្ចការងារនេះក៏នឹងពិនិត្យស្វែង​យល់​ពីលទ្ធផលការងារ ពីការវិនិយោគដោយប្រយោល​មួយចំនួនតាមរយៈការគាំទ្រដល់ទេសចរណ៍ធម្មជាតិដូចជា ផ្លូវភ្ជាប់តំបន់ទេសចរណ៍ថ្មីរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែល​មានឈ្មោះថា «ផ្លូវនៃក្តីញញឹមចុងក្រោយ» និងទីតាំង​ដែលគ្រោងដាំស្តារព្រៃឈើក្នុងតំបន់ជួរភ្នំក្រវាញ។សម្រាប់​«គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិ​កម្ពុជា» ដែលបាននិងកំពុងអនុវត្តបន្ត (២០២០-២០២៧) តាមរយៈហិរញ្ញប្បទានឥណទានពីធនាគារពិភពលោក។

គម្រោងមានគោលបំណងកែលម្អ ការគ្រប់គ្រងតំបន់ការពារ​ធម្មជាតិ និងលើកកំពស់សេវាកម្មទេសចរណ៍ធម្មជាតិ នៅ​ក្នុង​​តំបន់​ទេសភាពជួរភ្នំក្រវាញ និងទន្លេសាប (CMTS)៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner