កម្ពុជាមានទោចម្កុដ ដែលជាសត្វដ៏កម្រ ច្រើនជាងគេ កំពុង​មា​ន​វត្តមាន នៅព្រៃធម្មជាតិ និងក្នុងព្រៃរងទឹកភ្លៀងជួរ​ភ្នំក្រ​វាញ

(ភ្នំពេញ)៖សត្វទោចម្កុដជាសត្វដ៏កម្រ មានចំនួនសរុប​ប្រ​មាណ​ជា ៥០,០០០ នៅក្នុងព្រៃធម្មជា ក្នុងនោះទោចម្កុដ​ចំនួន ៣៥,០០០ កំពុងរស់នៅក្នុងព្រៃរងទឹកភ្លៀងជួរ​ភ្នំក្រវាញ នៃប្រទេសកម្ពុជា។

អង្គការសម្ព័ន្ធមិត្ដសត្វព្រៃ (Wildlife Alliance Cambodia) បានឱ្យដឹងនៅថ្ងៃទី០៧ ខែ មេសា ឆ្នាំ ២០២៥ថា ប្រភេទសត្វដ៏អស្ចារ្យនេះប្រឈម​នឹងការ​ថយចុះនៃចំនួន ដោយសារតែការបរបាញ់ ទាក់ចាប់ និង​ការបាត់បង់ទីជម្រក។ ទោចម្កុដទាំងញីទាំងឈ្មោលចូល​ចិត្ត​បន្លឺសម្លេងយ៉ាងពិរោះគ្រលួចលឺទ្រហឹងពេញព្រៃដើម្បីគ្រប់គ្រងដែនដីរបស់ខ្លួន។

អ្នកប្រមាញ់សត្វអាចតាមដាន និងចាប់ពួកគេបានដោយ​សារ​តែសម្លេងដ៏ពិរោះនេះឯង។ នេះគឺជាវិនាសកម្មមួយ ដែល​ប្រ​ភេទដ៏ល្អប្លែកគេមួយនេះ កំពុងស្ថិតក្នុងគ្រោះថ្នាក់ ហើយ​កំពុង​ដង្ហោយហៅរកជំនួយបន្ទាន់ពីយើងរាល់គ្នាឱ្យជួយ​ការពារ។

ទោចម្កុដ ជាប្រភេទសត្វកម្រ និងត្រូវបានចុះក្នុង បញ្ជីក្រហម​របស់អង្គការ IUCN ថាជាប្រភេទរងគ្រោះជិតផុតពូជ​នៅ​លើពិភពលោក និងត្រូវបានចាត់ថ្នាក់ក្នុងឧបសម្ព័ន្ធ១ នៃ​អនុសញ្ញា CITES ។ ទោចម្កុដនេះ មានដើម​កំណើត​នៅ​ក្នុង​ប្រទេសកម្ពុជា ឡាវ និងថៃ ហើយសត្វប្រភេទនេះត្រូវគំរាម​កំហែង បាត់បង់ដោយសារ តែការបរបាញ់ ដាក់អន្ទាក់ ការ​ធ្វើអាជីវកម្មនិងការបាត់បង់ជម្រក។

ដោយឡើងបើយោងតាមអង្គការIUCN តាមការប៉ាន់ស្មាន ទោចម្កុដទូទាំងពិភពលោកមានប្រមាណជាង ៦៥,០០០ ក្បាល ដែលក្នុងនោះ កម្ពុជាត្រូវបានគេជឿថា មានវត្តមាន ទោចម្កុដច្រើនជាងគេ កំពុងរស់នៅ ក្នុងតំបន់ព្រៃស្រោង និងព្រៃពាក់កណ្តាលស្រោងក្នុងតំបន់ការពារធម្មជាតិកម្ពុជាជាពិសេសតំបន់ជួរភ្នំក្រវាញ៕

ដោយ ៖ ម៉ាដេប៉

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner