ប្រទះឃើញកូនផ្សោតថ្មីនៅខេត្តក្រចេះ

(ភ្នំពេញ)៖ ក្រុមស្រាវជ្រាវរបស់រដ្ឋបាលជលផល (FiA) និងអង្គការ WWF-កម្ពុជា បានប្រទះឃើញកូនផ្សោតកើតថ្មីមួយក្បាលទៀត កាលពីរសៀលថ្ងៃសុក្រ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ នៅអន្លង់កំពី ខេត្តក្រចេះ។

កូនផ្សោតនេះមានអាយុប្រហែល ៤ថ្ងៃ ស្ថិតនៅក្នុងក្រុមសត្វផ្សោតធំៗចំនួន ៥ក្បាល ផ្សេងទៀត។ តាមរយៈលទ្ធផលនេះ រដ្ឋបាលជលផល និងអង្គការ WWF-កម្ពុជា ឥឡូវនេះបានកត់ត្រាចំនួនកូនសត្វផ្សោតថ្មីចំនួន ៦ ក្បាលនៅក្នុងទន្លេមេគង្គ ចាប់តាំងពីដើមឆ្នាំ ២០២៥ មក ដែលក្នុងនោះមាន ៤ នៅខេត្តក្រចេះ និង ២ នៅខេត្តស្ទឹងត្រែង។

យើងសូមសម្តែងនូវការគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់របស់ឆ្មាំទន្លេទាំង ៧២ នាក់របស់យើងក្នុងការការពារទីជម្រកសត្វផ្សោត និងការការពារដែលនឹងធ្វើឱ្យកូនសត្វផ្សោតថ្មីទាំងនេះធំធាត់បានល្អប្រសើរ។ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយដៃគូរដ្ឋាភិបាល និងសហគមន៍មូលដ្ឋាន យើងអាចធានាបាននូវការការពារទន្លេមេគង្គ និងធនធានដ៏មានតម្លៃជាច្រើនទៀតផងដែរ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner