ឯកឧត្តម អ៊ុន ចាន់ដា នឹងបង្កេីតព្រឹត្តិការណ៍ គដាក់បង្ហាញលៀស​ហាល​​កំពង់ចាមចំនួន​ ៣តោន​ ប្រវែង​ ១.០០០ម៉ែត្រ​ ពិសារដោយ​សេរី ក្នុងថ្ងៃសង្ក្រាន្តឆ្នាំថ្មី ២០២៥

អត្ថបទដោយ៖
លី ពៅ

(ខេត្តកំពង់ចាម)៖ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើ​ញ​ដឹកនាំកិច្ចប្រជុំ ស្តីពីពន្លឿន ការរៀបំកម្មវិធីផ្សេងៗ ក្នុងព្រឹត្តិការណ៍​សង្ក្រាន្តកំពង់ចាម ឆ្នាំ២០២៥ ស្ថិតនៅសាលប្រជុំសាលាខេត្ត។

ក្នុងឱកាសនោះផងដែរ ក្រៅពីការរៀបចំផែនការស្នូលសំខាន់ៗ ឯកឧត្តម អភិបាលខេត្ត ក៏បានសម្រេចបង្កេីតព្រឹត្តិការណ៍​ពិសេសមួយទៀត គឺដាក់បង្ហាញលៀសហាលកំពង់ចាម​ ប្រវែង​ ១.០០០ម៉ែត្រ​ លៀសចំនួន​ ៣តោន នៅខាងមុខ​សាលាខេត្ត​ រហូតដល់វេទិកាអុំទូកមាត់ទន្លេ​ កក្រុងកំពង់ចាម ដោយសូមអញ្ជេីញ បងប្អូន​ ពូមីងបរិភោគដោយសេរី នៅថ្ងៃទី​១៥​ ខែ​មេសា​ ដែលជាថ្ងៃទី២​ នៃសង្ក្រាន្តកំពង់ចាម​ ចាប់ផ្តេីមពីម៉ោង​១៤:៣០នាទីរសៀល​ តទៅ។

នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ក៏បាន​បញ្ជាក់​ពីអត្ថន័យ ​សាមគ្គីភាព​ និងឯកភាពគ្នា។ ការដាក់បង្ហាញលៀស​ហាល​ ទំរង់ជា​ចំណងខ្សែជាប់គ្នា​ ចេញពីចុងខ្សែ២​ ចងភ្ជាប់ជា​ចំណងតែមួយ​។ ដែលខ្សែទី១​ ជាចំណងឯកភាព​ និងខ្សែទី២​ ជាចំណងសាមគ្គីភាព​ នាំមកនូវភាពសម្បូរសប្បាយ​ រីកចម្រេីន​ រុងរឿងរាប់​ពាន់ឆ្នាំ៕

ដោយ ៖ លី ពៅ

ads banner