រដ្ឋសភារៀបចំពិធីសូត្រមន្ត បង្សុកូល អបអរសាទរចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

(ភ្នំពេញ)៖ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ដែលខិតជិតចូលមកដល់នាពេលខាងមុខនេះ នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែមេសា ឆ្នាំ២០២៥ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធីសូត្រមន្តអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីសុំសេចក្តីសុខសិរីសួស្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានវត្តចូលរួមយ៉ាងច្រើនកុះករសំណាក់ ឯកឧត្តម លោកជំទាវ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា សមាជិក សមាជិការដ្ឋសភា ថ្នាក់ដឹកនាំ មន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។

នៅមុនពិធីសូត្រមន្តតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ក៏មានការសម្តែងរបាំត្រុដិ ដើម្បីបណ្តេញនូវឧបទ្រពចង្រៃទាំងឡាយក្នុងឆ្នាំចាស់ ឱ្យជៀសចាកចេញឆ្ងាយផុត ហើយនាំមកវិញនូវសិរីសួស្តីជ័យមង្គលដ៏បវរមហាប្រសើរ សម្បូរសប្បាយ ប្រកបដោយសុភមង្គល សម្រាប់ឆ្នាំថ្មីជារៀងរហូតទៅ។

សូមទេវតាឆ្នាំថ្មី ព្រះនាមគោរាគទេវី បុត្រីទី២ នៃកបិលមហាព្រហ្ម តាមជួយបីបាច់ថែរក្សា ការពារ ប្រោះព្រំនូវសព្ទសាធុការពរជ័យជូនទឹកដីនៃព្រះរាជាណាចកម្ពុជានិងពលរដ្ឋខ្មែរទំាងអស់ សូមបានប្រកបដោយពុទ្ធពរដ៏ល្អប្រសើរថ្លៃថ្លាទំាងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner