រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ បានជូនអំណោយ និងថវិកា ដល់យោធិន ២៩៣គ្រួសារ នៅខេត្តសៀមរាប

(សៀមរាប)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយកអគ្គនាយកដ្ឋានយោធសេវា បាននាំយកអំណោយ និងថវិកាផ្ទាល់របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ ផ្តល់ជូនដល់យោធិនចំនួន ២៩៣គ្រួសារ នៅមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន ៣១៧ កាលពីរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ ។

អំណោយរួមមាន អង្ករ ៥ តោន ថវិកា ៣លានរៀល និងសម្ភាររួមផ្សេងៗដូចជា មី ត្រីខកំប៉ុង ស្ករស ទឹកដោះគោ និងថវិកា ២០,០០០ រៀលសម្រាប់ម្នាក់ៗ។ សិស្សានុសិស្ស ៥៦៧នាក់ ក៏ទទួលបានសៀវភៅ ប៊ិច និងប្រាក់ ៥,០០០ រៀល ។ ប្រគេនបច្ច័យព្រះសង្ឃ និងចែកជូនលោកយាយ លោកតា ផងដែរ។ ប្រតិភូក៏បានចុះសួរសុខទុក្ខទាហានដែលកំពុងសម្រាកព្យាបាលនៅគិលានុបដ្ឋាករបស់មជ្ឈមណ្ឌល និងបានចែកអំណោយបន្ថែមដល់ពួកគេ។

នាយឧត្តមសេនីយ៍ មាស សាវ៉ន បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ មិនដែលភ្លេចនូវការលះបង់របស់យោធិន​ដែល​បាន៊លលះបង់ខ្លួនសម្រាប់ជាតិទេ តែងតែគិតគូរនិងយកចិត្តទុក​ដាក់ ដល់ជីវភាពរស់នៅរបស់យោធិនពិការ និងយោធិនចូលនិវត្តន៍​ជានិច្ច ៕

ដោយ ៖ ប៊ុនរដ្ឋា

ads banner