កម្លាំងប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានបន្ត​សកម្មភាព​ចុះ​បង្ក្រា​បបទ​ល្មើស​នេសាទនៅក្នុងបឹងទន្លេសាបនៃខេត្តកំពង់ឆ្នាំង                 

(កំពង់ឆ្នាំង)៖ ឯកឧត្តមឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ សហការជាមួយ យោធភូមិភាគទី៥, កងពលតូចលេខ៧០ និង បញ្ជាការដ្ឋានទ័ពពិសេស៩១១ សរុបចំនួន ១០២នាក់ កាណូតបាឡាស្មាច់ ២២គ្រឿង ប្រើប្រាស់សាំង ៦៧៥លីត្រ ប្រេងម៉ាស៊ូត ៣០លីត្រ ចេញបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង, ឃុំពោធិ៍ ឃុំប្រឡាយមាស ស្រុកកំពង់លែង, ភូមិសេះស្លាប់, ភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។
 

ក្នុងនោះកម្លាំងសមត្ថកិច្ចបានបង្ក្រាបបទល្មើសនេសាទចំនួន ១០ទីតាំង

-រុះរើកំប្លោកលើសម្រាស់ ចំនួន ២២,៨០០ម៉ែត្រសាច់ឡុក ចំនួន ៨=៨០០ម៉ែត្រ

-ស្បៃមុង ៣១០ម៉ែត្រ.ចម្រឹង ២៣០ដើម-អប់រំប្រជាពលរដ្ឋ ៥០នាក់ ការធ្វើកិច្ចសន្យាប្រជាពលរដ្ឋស្នើសុំហ៊ុ​សម្រាស់ ៨កន្លែង. ចុះត្រួតពិនិត្យទីតាំងប្រជាពលរដ្ឋស្នើសុំហ៊ុសម្រាស់ ១១កន្លែង

-ចុះត្រួតពិនិត្យទីតាំងប្រជាពលរដ្ឋហ៊ុសម្រាស់ ៤កន្លែងនិង.ចូលរួមប្រជុំចំនួនមួយលើក.ឃាត់ខ្លួនមនុស្សយកមកទីបញ្ជាការស្រាល ចំនួន ០៤នាក់ ដកហូតមង ៣០០ម៉ែត្រ.ទូក ២គ្រឿង ម៉ាស៊ីនទូក ២គ្រឿង .អាគុយ៤០ ចំនួន ២គ្រឿង.ដុំឆក់ក្តៅ ២គ្រឿង.កន្ត្រងដួសត្រី ២គ្រឿងនិងត្រីចំនួន ៥គីឡូក្រាម
ផងដែរ ៕

សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner