លោក Trump និង លោក Netanyahu ប្តេជ្ញារំដោះចំណាប់ខ្មាំងអ៊ីស្រាអែល

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump និង នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅថ្ងៃចន្ទ បានប្តេជ្ញារំដោះចំណាប់ខ្មាំងអ៊ីស្រាអែលនៅសល់ ចេញពីកណ្តាប់ដៃក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សា និងថា ការចរចាថ្មីកំពុងដំណើរការ។

លោក Netanyahu បានប្រាប់អ្នកកាសែតនៅការិយាល័យមេដឹកនាំអាមេរិកថា ឥឡូវនេះ យើងកំពុងធ្វើការលើកិច្ចព្រមព្រៀងមួយផ្សេងទៀត ដែលយើងសង្ឃឹមថា នឹងទទួលបានជោគជ័យ ហើយយើងប្តេជ្ញាថា នឹងរំដោះចំណាប់ខ្មាំងទាំងអស់មកវិញ។

បើតាមលោក Netanyahu ចំណាប់ខ្មាំងកំពុងរងទុក្ខវេទនា ហើយយើងចង់ឱ្យពួកគេទាំងអស់វិលត្រឡប់មកស្រុកកំណើតជួបជុំគ្រួសារវិញ។

ចំណែកលោក Trump បាននិយាយថា យើងកំពុងព្យាយាមយ៉ាងខ្លាំង ដើម្បីដោះលែងចំណាប់ខ្មាំង ហើយយើងកំពុងសម្លឹងមើលបទឈប់បាញ់មួយផ្សេងទៀត ដែលយើងរំពឹងថា នឹងអាចកើតឡើង។

កិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងពីមុន ដែលចរចាដោយបេសកជនពិសេសរបស់លោកប្រធានាធិបតី Trump គឺលោក Steve Witkoff នាំឲ្យមានការដោះលែងចំណាប់ខ្មាំង ២៥ នាក់៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner