កុមារកើតជំងឺ អុតស្វាយមានដំបៅពេញខ្លួន ជាសះស្បើយ បន្ទាប់ពីព្យាបាលរយៈពេល ៣០ ថ្ងៃ
អត្ថបទដោយ៖
ង៉ាន់ ទិត្យ
(ភ្នំពេញ)៖ នៅថ្ងៃនេះ មន្ទីរពេទ្យគន្ធបុប្ផា បានប្រកាសពីជោគជ័យក្នុងការជួយសង្គ្រោះ កុមារមកពីខេត្តត្បូងឃ្មុំម្នាក់ដែលមានជំងឺអុតស្វាយធ្ងន់ធ្ងរ។
មុនមកដល់មន្ទីរពេទ្យគន្ធបុប្ផា កុមាររូបនេះមានសភាពធ្ញន់ធ្ងរ ដោយស្បែកមានដំបៅ និងខ្ទុះពេញខ្លួន, មេរោគក្នុងឈាម និងមានជំងឺរលាកសួតផងដែរ។
បន្ទាប់ពីទទួលបានការយកចិត្តទុកដាក់ព្យាបាល រយៈពេល៣០ ថ្ងៃ កុមារដែលមានជំងឺអុតស្វាយធ្ងន់ធ្ងរ មកពី ខេត្តត្បូងឃ្មុំ រូបនេះ រួចផុតពីគ្រោះថ្នាក់ដល់ជីវិត និង មានស្នាមញញឹមត្រលប់មកវិញ។
សូមជម្រាបជូនថា រាល់ការព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា គឺធ្វើឡើងដោយមិនគិតថ្លៃ ប្រកបដោយវិជ្ជាជីវៈ និងមិនមានការរើសអើងឡើយ។
ការបរិច្ចាគរបស់លោកអ្នកពិត ជាមានតម្លៃណាស់ ក្នុងជួយសង្រ្គោះជីវិត ទារក និងកុមារនៅកម្ពុជា។
សូមចូលរួមបរិច្ចាគតាមរយៈតំណនេះ ៖ https://epayment.acledabank.com.kh/wRx1Z4Gzqzi8zMDq/pay
ដោយ ៖ ង៉ាន់ ទិត្យ



ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។