ព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងឆ្នាំ២០២៥”៤ថ្ងៃ”កាន់តែខិតចូលមកដល់ និងបង្កការសប្បាយរីករាយ ជូនដល់ពលរដ្ឋ និង ភ្ញៀវទេសចរ
(ខេត្តបាត់ដំបង)៖ ព្រឹត្តិការណ៍ ” សង្ក្រាន្តបាត់ដំបង២០២៥ ” រដ្ឋបាលបាលខេត្តបាត់ដំបង បានសហការរៀបចំបង្កើតនូវព្រឹត្តិការណ៍ថ្មីៗប្លែកៗ ជាងបណ្តាឆ្នាំកន្លងទៅ ជាមួយនិងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបងក្នុងគោលបំណងបង្កើតនូវភាពសប្បាយរីករាយជូនដល់បងប្អូនប្រជាពល
រដ្ឋ និង ភ្ញៀវទេសចរជាតិ-អន្តរជាតិ ក្នុងឱកាស
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខណៈនៅ
សល់តែប៉ុន្មានថ្ងៃតែទៀតប៉ុណ្ណោះ និងចូលមក
ដល់ ។

តាមរយៈ សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបាត់ដំបង ស្តីពីការរៀបចំព្រឹត្តិការណ៍ “ សង្ក្រាន្តបាត់ដំបង ២០២៥” បានឱ្យដឹងថា៖ ដើម្បីផ្សព្វផ្សាយពីវប្បធម៌ប្រពៃណីជាតិដ៏ល្អផូរផង់ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំ នូវកម្មវិធីកម្សាន្តតាមរយៈនៃកម្មវិធី សិល្បៈ ការលេងល្បែងប្រជាប្រិយផ្សេងៗជាច្រើន។ជាពិសេសចង់បង្ហាញដល់ភ្ញៀវជាតិនិងអន្តរជាតិ ដែលមកកម្សាន្តក្នុងខេត្តបាត់ដំបង ឱ្យបានស្គាល់ពីទំនៀមទម្លាប់នៃការរស់នៅ ក៏ដូចជាសក្តានុពលនានាដ៏សំបូរបែ
បរបស់ខេត្តបាត់ដំបងដែលមាន តាមរយៈនៃការ
រៀបចំដាក់តាំងបង្ហាញ នូវ ផលិតផលក្នុងស្រុកតាមបណ្តា ក្រុង-ស្រុកទាំង១៤, ការដាក់តាំងបង្ហាញមុខម្ហូបអ្នកបាត់ដំបង, ដូងខ្ទះយក្ស, ក្រូចយក្ស, ទុរេនយក្ស, ណែមយក្ស។ ព្រមទាំងមានទីតាំងដ៏ពេញនិយម របស់បងប្អូនប្រជាពលរដ្ឋដែលចូលចិត្តកម្សាន្តលេងនៅក្នុងតំបន់ត្រជាក់ចិត្ត, តំបន់ពាងទឹក ដើម្បីបង្កឲ្យបងប្អូនប្រជាពលរដ្ឋបានមកលេងទឹកកំសាន្ត ដោយចៀសវាងពីការគប់ទឹកនិងប៉ាតម្សៅ នៅតាមដងផ្លូវ ដែលអាចបណ្ដាលឱ្យមានគ្រោះថ្នាក់ជាយថាហេតុ។

រដ្ឋបាលខេត្តបាត់ដំបង ក៏បានបញ្ជាក់ឲ្យដឹង
ទៀតថា ៖ ក្នុងពេលរាត្រី ក៏មានការបាញ់កាំជ្រួចនៅវេលម៉ោង៧៖០០នាទី មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសាឆ្នាំ២០២៥ ហើយក៏មានការប្រគុំតន្រ្តី ការប្រកួតកីឡាប្រដាល់គុនខ្មែរ ព្រមទាំងមានការរៀបចំតុបតែងលម្អនូវភ្លើងពណ៌ប្រកបដោយសោភ័ណភាពនៅតាមទីតាំងសំខាន់ៗ និងនៅលើដើមឈើតាមដងផ្លូវ នានាក្នុងក្រុងបាត់ដំបង ដើម្បីត្រៀមស្វាគមន៍បងប្អូនប្រជាពលរដ្ឋ ដែលមកផ្តិតយករូបភាព ជាមួយនិងទិដ្ឋភាពថ្មីប្លែកៗ ដ៏ស្រស់ត្រកាលនេះផងដែរ។

សម្រាប់ការវិលត្រឡប់ជាថ្មី នូវ ព្រឹត្តិការណ៍ ” សង្ក្រាន្តបាត់ដំបង ២០២៥ ដែលនឹងប្រព្រឹត្ត
ទៅចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ខែមេសាឆ្នាំ២
០២៥ខាងមុខនេះ និងប្រព្រឹត្តធ្វើឡើងនៅតាមដងផ្លូវលេខ១ ចាប់ពីទីធ្លានៃបរិវេណ”សួនវិមាន
ឯករាជ្យ”រហូតទីធ្លាមុខបរិវេណ អតីតអគារសា
លាខេត្តចាស់”សារមន្ទីរខេត្ត”ដែលស្ថិតក្នុងភូមិកម្មករនៃ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្ត
បាត់ដំបង។

តាមរយៈខ្លឹមសារក្នុងសេចក្តីជូនដំណឹងនេះ
រដ្ឋបាលខេត្តបាត់ដំបង រំពឹងនិងសង្ឃឹមយ៉ាងមុ
តមាំថា៖ សាធារណជន ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិទាំងនៅក្នុងប្រទេស និង ក្រៅប្រទេស នឹងមកចូលរួមទស្សនាកំសាន្តសប្បាយក្នុងព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង ២០២៥ កាន់តែច្រើនកុះករ អធិកអធមជាងបណ្តាឆ្នាំមុនៗកន្លងទៅនិងដើម្បីចូលរួមអបអរសាទរទទួលនូវអំណរសាទរនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីរួមចំណែក ក្នុងគាស់កកាយ រម្លឹកពីមរតកបុព្វបុរសដូនតាជំនាន់មុន ដែលបានចងក្រងនិងបានបន្សល់ទុកដល់កូនចៅជំនាន់ក្រោយៗ ឲ្យរួមគ្នាថែរក្សាឲ្យបានគង់វង់ កុំឲ្យបាត់បង់ និងនាំគ្នាគាំទ្រលើកស្ទួយនូវមរតកវប្បធម៌ទំនៀមទម្លាប់និងប្រពៃណីជាតិខ្មែរដ៏រុងរឿងរបស់ជាតិ ឲ្យកាន់តែច្រើនដល់ខ្មែរគ្រប់ស្រទាប់វណ្ណៈនិងឲ្យកាន់ផុលផុសថែមទៀត ជាពិសេសនៅក្នុងស្រទាប់នៃយុវជន-យុវនារីខ្មែរគ្រប់ជំនាន់ក្រោយៗ ទៀត ៕
(អត្ថបទ-រូបភាព÷ អ៊ុក សំអាន បប.)

