អគ្គស្នងការនគរបាលជាតិ និងរដ្ឋបាលខេត្តបាត់ដំបងផ្សព្វផ្សាយ ស្តីពីកិច្ចប្រជុំពង្រឹងវិធានការសន្តិសុខនៅក្នុងខេត្ត

(ខេត្តបាត់ដំបង)៖ កិច្ចប្រជុំផ្សព្វផ្សាយស្តីពីវិធានការក្នុងការព
ង្រឹងនូវសន្តិសុខ ក្នុងខេត្តបាត់ដំបង ត្រូវបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម អ៊ី សុខឃី អគ្គស្នងការរងនគរបាលជាតិតំណាងដ៏ខ្ពងខ្ពស់ឯក
ឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និង វត្តមានឧត្តមសេនីយ៍ឯក ធូ សា
វឿន ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ស្តីពីការពង្រឹងវិធានការសន្តិសុខ នៅខេត្តបាត់ដំបង និង មានការអញ្ជើញចូលរួមដោយ កងកម្លាំងទាំង៣ ប្រភេទ លោក លោកស្រីអភិបាលក្រុង ស្រុក, មេបញ្ជាការវរៈការពារព្រំដែន, ប្រធានច្រកទ្វារអន្តរជាតិនិងច្រកទ្វារតំបន់ទាំង៥ព្រំដែនខ្មែរ-ថៃ ក្នុងភូមិសាស្ត្ររបស់ខេត្តបាត់ដំបងនិងលោកលោក
ស្រីមេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលនិងអ្នកពាក់ព័ន្ធផ្សេងទៀត នៅសាលប្រជុំសាលាខេត្តបាត់ដំបងនារសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឧត្តមសេនីយ៍ឯក អ៊ី សុខឃី អគ្គស្នងការរង នគរបាលជាតិ បានមានប្រសាសន៍ណែនាំដល់គ្រប់កងម្លាំងមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ដែលកំពុងឈរជើងបំពេញភារកិច្ច នៅតាមខ្សែបន្ទាត់ព្រំដែន និងអ្នកពាក់ព័ន្ធផ្សេងទៀត ត្រូវក្តាប់ឲ្យណែននិងប្រមូលឱ្យបាននូវរាល់សភាពការណ៍ទាំងអស់តាមតំបន់ដែលខ្លួនកំពុងឈរជើងនិងត្រូវពង្រឹកការត្រួតពិនិត្យ តាមច្រកទ្វារព្រំដែន ដើម្បីទប់ស្កាត់នូវរាល់បទល្មើសឆ្លងដែនគ្រប់រូបភាព និង គ្រប់សកម្មភាពក្រុមជ្រុលនិយម ក្រុមសង្គមងងឹត ។

ឯកឧត្តមឧត្តមសេនីយ៍ឯក បានបន្តណែនាំទៀតថា ត្រូវគ្រប់គ្រង និងត្រូវតាមដានទប់ស្កាត់រាល់បទល្មើសនាំមនុស្សឆ្លងដែនខុសច្បាប់ និងបន្តសហការជាមួយបណ្តាប្រទេសជាប់ព្រំដែនជានិច្ចដើម្បីទទួលបាននូវព័ត៌មាននិងមុខសញ្ញាបទល្មើសដែលប៉ុនប៉ងជ្រៀតចូលមកទឹកដីកម្ពុ
ជាដោយខុសច្បាប់ ដើម្បីបង្កសកម្មភាពទុច្ចរិតក្នុងសង្គម ពិសេសក្នុឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆាប់ៗ ខាងមុខនេះ។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង មានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៧នេះ និងក្រោមការចង្អុលបង្ហាញផ្ទាល់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងម
ហាផ្ទៃ រាជរដ្ឋាភិបាល បានអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។

ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានបន្ថែមថា ៖ ស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ នៅក្នុងខេត្តបាត់ដំបង មានលក្ខណៈល្អប្រ
សើរ ក្នុងនោះគ្រប់គណៈបញ្ជាការឯកភាពរដ្ឋបាល នៅគ្រប់លំដាប់ថ្នាក់ បានធ្វើការចុះបង្ក្រាបនូវបទល្មើសនានានៅតាមមូលដ្ឋានក្នុងភូមិសាស្ត្ររបស់ខ្លួននិងក្នុងខេត្តបានល្អប្រសើរ។ ពិសេសទៀតនោះរដ្ឋបាលខេត្តបាត់ដំបង បានអនុវត្តតាមបទបញ្ជាលេខ០១ របស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីការដាក់ចេញនូវវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដោយរដ្ឋបាលខេត្តបាននឹងកំពុងអនុវត្តវិធានការធ្វើការអប់រំ
បង្ក្រាបនិងស្តារនីតិសម្បទា ស្ថិតក្នុងដែនសមត្ថកិច្ច របស់ រដ្ឋបាលខេត្ត។

ឯកឧត្តម សុខ លូ អភិបាលខេត្ត ក៏បានបន្តធ្វើការណែនាំដល់អាជ្ញាធរខេត្តស្រុកក្រុងគ្រប់លំ
ដាប់ថ្នាក់ ត្រូវត្រៀមលក្ខណៈជានិច្ចដើម្បីរក្សានូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងឱកាសពិ
ធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ ឆាប់ៗខាងមុខនេះ ឱ្យប្រព្រឹត្តទបានល្អប្រសើរដើម្បីបង្កឱកាសឲ្យប្រជាពលរដ្ឋ ទទួលបាន នូវភាពសប្បាយរីករាយក្នុងពេលធ្វើដំណើរទស្សនាកម្សាន្តនៅតាមតំបន់ទេសចរណ៍នានាធានាបាននិងមានសន្តិសុខសុវត្ថិភាពគ្រប់ច្រកល្ហក នៅទូទាំងខេត្ត ៕

(អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.)

ads banner