ស្នងការនគរបាលខេត្តបាត់ដំបង ដាក់បទបញ្ជាដល់គ្រប់កងកម្លាំងត្រូវតែពង្រឹងធានាការការពារសន្តិសុខក្នុងពិធីបុណ្យចូលឆ្នាំថ្មីនេះ

(ខេត្តបាត់ដំបង)៖ ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បា
នកំណត់និងដាក់បទបញ្ជាឱ្យគ្រប់កងកម្លាំងនគ
របាលទាំងអស់នៅទូទាំងខេត្តបាត់ដំបង ត្រូវតែពង្រឹងនិងធានាឲ្យបានក្នុងការការពារ នូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និង សុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ក្នុងឱកាសរៀបចំ និងការកម្សាន្តសប្បាយ នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលកាន់តែកៀកខិតជិតចូលមកដល់ នាពេលដ៏ខ្លីឆាប់ៗខាងមុខនេះ។

ការដាក់នូវបទបញ្ជានេះធ្វើឡើង ក្នុងឱកាសដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយនូវផែនការ ការពារសន្តិសុខសណ្តាប់ធ្នាប់និងសុវត្ថិភាពនូវព្រឹត្តិការណ៍សង្រ្កាន្តឆ្នាំថ្មី ដែលនិងត្រូវរៀបចំឡើងនៅចំកណ្តាលទីក្រុងបាត់ដំបង និងកិច្ចការពារ នៃ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
ខ្មែរ ឆ្នាំ២០២៥និងមកដក់ឆាប់ៗនេះ។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ
ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្ត បានបញ្ជាដល់គ្រប់កងកម្លាំងទាំងអស៎ ត្រូវរឹតបន្តឹងនូវការងារសន្តិសុខ នៅក្នុងព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង ដែលនឹងប្រព្រឹត្តធ្វើឡើង ចាប់ពីថ្ងៃទី១៣ដល់១៦ ខែមេសា ឆ្នាំ២០២៥។

បន្ទាប់ពីបញ្ចប់នូវកិច្ចប្រជុំ លោកឧត្តមសេនីយ៍ទោស្នងការខេត្តបាត់ដំបង ក៏បានដឹកនាំកងកម្លាំងចុះពិនិត្យផ្ទាល់ នៅតាមបណ្តាគោលដៅនានា ដែលត្រូវពង្រឹងការពារសន្តិសុខក្នុងព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង ដែល
និងរៀបចំធ្វើឡើង នៅកណ្ដាលក្រុងបាត់ដំបងផងដែរ ៕

( អត្ថបទ-រូបភាព÷ អ៊ុក សំអាន បប.)

ads banner