អាជ្ញាធរជាតិអប្សរាបើកឱ្យទស្សនាឡើងវិញ ការបែន និងហោត្រ័យ នៅរួតទីពីរ នៃប្រាសាទអង្គរវត្តមុនថ្ងៃបុណ្យចូលឆ្នាំថ្មីមកដល់

(ភ្នំពេញ)៖អាជ្ញាធរជាតិអប្សរាបានជូនដំណឹងអំពីការ បើកឱ្យទស្សនាឡើងវិញក្តារបែន និងហោត្រ័យនៅរួតទីពីរ នៃប្រាសាទអង្គរវត្ត ក្រោយពីបានជួសជុល រួចរាល់ជាស្ថាពរ ដូចមានប្លង់បង្ហាញជូនភ្ជាប់មកជាមួយ ចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះតទៅ។

ជាមួយការចេញសេចក្តីជូនដំណឹងនេះអាជ្ញាធរជាតិអប្សរាបានប្រាប់ដល់ ក្រសួង ស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុន ទេសចរណ៍ ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ និងសាធារណៈជនឱ្យបានជ្រាប ដើម្បីបានចូលទស្សនាពិសេសក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner