នាយករដ្ឋមន្ត្រីបារាំងធៀបការតំឡើងពន្ធដូច«រញ្ជួយដី»

បរទេស ៖ នាយករដ្ឋមន្ត្រី នៃប្រទេសបារាំង លោក Bayrou បាននិយាយ ប្រៀបធៀបការប្រកាសតំឡើងពន្ធចុះឡើង របស់លោក ប្រធានាធិបតីអាមេរិក Donald Trump ដូចជា ការរញ្ជួយដី។

ក្នុងអំឡុងដំណើរ ទស្សនកិច្ច ទៅកាន់ពិព័រណ៍ ឈីស និងស្រាអន្តរជាតិ កាលពីថ្ងៃសុក្រ នាយករដ្ឋមន្ត្រីបារាំង លោក François Bayrou បានជំរុញឱ្យ សហភាពអឺរ៉ុប បង្ហាញសាមគ្គីភាព នៅពេលប្រឈមមុខនឹងភាពមិនច្បាស់លាស់ ដែលបង្កឡើងដោយលោក Trump ។ លោកបាននិយាយថា «នៅពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិក ដំឡើងពន្ធ វាជាការរញ្ជួយដីមួយ ប៉ុន្តែ នៅ៤៨ម៉ោង ក្រោយមក ប្រធានាធិបតី សហរដ្ឋអាមេរិក ទម្លាក់ពន្ធវិញ នោះគឺជាការរញ្ជួយដី មួយទៀត»។

ការលើកឡើងនេះ បន្ទាប់ពីចិនបានអះអាងថា ខ្លួននឹងដំឡើងពន្ធបន្ថែម លើផលិតផលអាមេរិក ដល់១២៥% ដែលជាការកត់សម្គាល់ លើការកើនឡើងថ្មីមួយ នៅក្នុងសង្គ្រាមពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក ដែលបន្តអង្រួនទីផ្សារពិភពលោក៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner