វៀតណាមនឹងចុះកុងត្រាថ្មីជាមួយអាមេរិក ក្រោយ Trump ផ្អាករឿងពន្ធ

បរទេស៖ ប្រទេសវៀតណាមបានអះអាងថា ខ្លួនត្រៀមចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយ ជាមួយសហរដ្ឋអាមេរិក ក្រោយពេលដែល លោកប្រធានាធិបតី Donald Trump ផ្អាកវិធានការតំឡើងពន្ធ លើប្រទេសជាច្រើន រួមទាំង វៀតណាម រយៈពេល៣ខែ។

រដ្ឋាភិបាលទាំងពីរ បានព្រមព្រៀងគ្នា ចាប់ផ្តើមចរចា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះហើយ ពោលគឺនៅក្រោយប៉ុន្មានម៉ោង ដែលលោក Trump ផ្អាកតំឡើងពន្ធ នេះបើតាមសេចក្តីថ្លែងការណ៍ របស់រដ្ឋាភិបាលវៀតណាម។

សេចក្តីថ្លែងការណ៍ មិនបានបញ្ជាក់លម្អិត ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីនេះទេ ដោយគ្រាន់តែបញ្ជាក់ថា រួមមានទាំងការទិញយន្តហោះអាមេរិក តម្លៃជាង ៤ពាន់លានដុល្លារអាមេរិក ពីអាមេរិក ផងដែរ។ ប៉ុន្តែ នៅមុនពេលលោក Trump ប្តូរចិត្ត ផ្អាកការតំឡើងពន្ធ ភាគីវៀតណាមធ្លាប់អះអាងថា នឹងទិញទំនិញជាច្រើន ពីអាមេរិក ដើម្បីដោះដូរការពន្យាពេលតំឡើងពន្ធ ក្នុងនោះ រួមមានទាំង ការទិញសម្ភារៈយោធាពីអាមេរិក បន្ថែមទៀត ផងដែរ។

សហរដ្ឋអាមេរិក គឺជាទីផ្សារនាំចេញដ៏ធំបំផុត របស់វៀតណាម ក្នុងរយៈពេលបី ខែដំបូង នៃឆ្នាំ២០២៥នេះ៕

ប្រភពពី CNA ប្រែសម្រួល៖សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner