ងាប់ដំរីទឹករណូករណែលពេញទន្លេកុងហ្គោ

បរទេស៖ ជំងឺដ៏កម្រមួយបានបណ្តាលឲ្យសត្វដំរីទឹក ៥០ក្បាល ដេកងាប់រណូករណែល អណ្តែតពេញទន្លេ Ishasha នៅក្នុងឧទ្យានជាតិ Virunga នៃប្រទេសកុងហ្គោ នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNN នាពេលថ្មីៗនេះ។

បើតាមនាយក ឧទ្យាន Virunga លោក Emmanuel De Merode បាននិយាយថា ការធ្វើតេស្ត បញ្ជាក់ពីការឆ្លងជំងឺដ៏កម្រ Anthrax។ ប៉ុន្តែ ពុំមានមូលហេតុពិតប្រាកដ នៃឆ្លងបែបណា នោះទេ។

ជំងឺដ៏កម្រ Anthrax គឺជាជំងឺធ្ងន់ធ្ងរមួយ ដែលជាធម្មតា បង្កឡើងដោយបាក់តេរី ត្រូវបានរកឃើញនៅក្នុងដី។ សត្វព្រៃ អាចឆ្លងមេរោគនេះ ប្រសិនបើពួកវាស្រូប ស្ពែមអង់ត្រាក់ នៅក្នុងដី រុក្ខជាតិ ឬ ទឹក។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារ វិទ្យាស្ថាន Congolese សម្រាប់ការអភិរក្សធម្មជាតិបានព្រមានអ្នកស្រុក ឱ្យជៀសវាងពាក់ព័ន្ធនឹងសត្វព្រៃ នៅក្នុងតំបន់ និងត្រូវប្រយ័ត្ន ពីការទទួលទានទឹក។

ឧទ្យាន Virunga គឺជាតំបន់ដ៏ធំល្វឹងល្វើយ ដែលមានប្រភេទសត្វស្លាប សត្វល្មូន និង ថនិកសត្វ ច្រើនជាងតំបន់ការពារផ្សេងៗទៀត នៅក្នុងពិភពលោក៕

ប្រភពពី CNN ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner