សត្វយន្តឥណ្ឌាស្ទង់មើលការខូចខាតពីរញ្ជួយដីនៅមីយ៉ាន់ម៉ា

បរទេស ៖ ក្រុមកងទ័ព មកពីប្រទេសឥណ្ឌា បានដាក់ពង្រាយគ្រឿងយន្ត មានរូបរាងដូចសត្វជើងបួន ដើម្បីស្ទង់មើលការខូចខាត ដោយសាររញ្ជួយដី នៅប្រទេសមីយ៉ាន់ម៉ា ស្លាប់មនុស្ស៣,៦០០នាក់ របួសមនុស្សរាប់ពាន់នាក់។

កងទ័ពឥណ្ឌាបានដាក់ពង្រាយសត្វយន្ត នៅប្រទេសមីយ៉ាន់ម៉ា ដើម្បីវាយតម្លៃការខូចខាត លើរចនាសម្ព័ន្ធ ដែលបង្កឡើង ដោយសារការរញ្ជួយដី នាពេលថ្មីៗនេះ។ គ្រឿងយន្ត ដែលមើលទៅ ស្រដៀងនឹងសត្វលា ឬ សត្វឆ្កែ ទាំងនេះ គឺជាផ្នែកមួយ នៃឧបករណ៍ទំនើប ដែលត្រូវបានប្រើប្រាស់ ដើម្បីវាយតម្លៃពីវិសាលភាព នៃការបំផ្លិចបំផ្លាញ នៅក្នុងតំបន់ ដែលរងផលប៉ះពាល់។ ក្នុងវីដេអូមួយ ដែលបានចែករំលែកដោយ កងទ័ពឥណ្ឌា គេឃើញសត្វយន្តទាំងនេះ កំពុងដើរ ចូលទៅក្នុងអគារបាក់បែក ធ្វើការពិនិត្យ។

គួរបញ្ជាក់ថា ឥណ្ឌា គឺជាប្រទេសដំបូងគេ ដែលប្រញាប់ប្រញាល់ ផ្តល់ជំនួយ និងក្រុមជួយសង្គ្រោះ ទៅកាន់ប្រទេសជិតខាង ដែលហែកហួរដោយសង្រ្គាមស៊ីវិល មួយនេះ បន្ទាប់ពីគ្រោះរញ្ជួយដី កម្រិត ៧.៧ រិចទ័រ វាយប្រហារ កាលពីថ្ងៃទី ២៨ ខែមីនា៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner