រញ្ជួយដីនៅមីយ៉ាន់ម៉ាជាថ្មី រង្គើនៅព្រំដែនថៃ
អត្ថបទដោយ៖
លន់ សារ៉ាត
បរទេស៖ យោងតាមនាយកដ្ឋានឧតុនិយមថៃ បានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៤.១រ៉ិចទ័រ បានវាយប្រហារប្រទេសមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃពុធនេះ ជាមួយនឹងការរញ្ជួយរង្គើនៅតំបន់ព្រំដែនថៃ-មីយ៉ាន់ម៉ា។
ចំណុចកណ្តាលនៃការរញ្ជួយដីនេះ មានទីតាំង នៅប្រហែល១៦០គីឡូម៉ែត្រ ពីភាគពាយព្យនៃខេត្ត Mae Hong Son ជាតំបន់ភ្នំ ប៉ែកខាងជើង ប្រទេសថៃ។
ការញ័រ រញ្ជួយត្រូវបានរាយការណ៍ ដោយអ្នកស្រុកមួយចំនួន នៅក្នុងខេត្តជាប់ព្រំដែន ភាគខាងជើង។ នៅពេលនេះ មិនទាន់មានការរាយការណ៍ ពីការខូចខាតទ្រព្យសម្បត្តិ ឬ ជនរងគ្រោះនៅឡើយ៕
ប្រភពពី The Nation ប្រែសម្រួល៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ