រុស្ស៊ីថាអាល្លឺម៉ង់ចូលដៃក្នុងសង្គ្រាមផ្ទាល់ បើឲ្យមីស៊ីល Taurus ទៅអ៊ុយក្រែន

បរទេស ៖ រុស្ស៊ីបាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងចាត់ទុក ការវាយប្រហាររបស់អ៊ុយក្រែន លើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដោយប្រើមីស៊ីល រយៈចម្ងាយឆ្ងាយ របស់អាល្លឺម៉ង់ Taurus ថា ជាការចូលរួមដោយផ្ទាល់នៅក្នុងសង្គ្រាមនេះ ពីសំណាក់រដ្ឋាភិបាលទីក្រុងប៊ែរឡាំង។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានប្រាប់អ្នកសារព័ត៌មានថា ការវាយប្រហារណាមួយ ដោយប្រើមីស៊ីលប្រភេទនេះ នឹងត្រូវបានចាត់ទុកថា ជាការចូលរួមដោយផ្ទាល់ពីប្រទេសអាល្លឺម៉ង់ នៅក្នុងអរិភាព។

វិមានក្រឹមឡាំងបានចេញការព្រមានស្រដៀងគ្នា ទៅកាន់ទីក្រុងប៊ែកឡាំង កាលពីថ្ងៃចន្ទ ដោយនិយាយថា ការផ្គត់ផ្គង់មីស៊ីល Taurus ប្រថុយនឹងការកើនឡើងបន្ថែមទៀត នៅក្នុងជម្លោះដែលមានរយៈពេលជាង ៣ឆ្នាំ។

ការព្រមាននេះ បានធ្វើឡើង បន្ទាប់ពីអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បាននិយាយថា លោកបើកចំហក្នុងការផ្គត់ផ្គង់មីស៊ីលប្រភេទនេះ ដល់ទីក្រុង Kyiv បើទោះបីជា អធិការបតី រៀបផុតអាណត្តិ លោក Olaf Scholz បានច្រានចោលការបញ្ជូន មីស៊ីល Taurus ទាំងនេះ ក៏ដោយ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner