ក្រសួងសុខាភិបាល គាំទ្រឱ្យក្រុមហ៊ុន ប៊ូយ៉ុង បណ្តុះបណ្តាលគិលានុបដ្ឋាក កម្រិតបរិញ្ញាបត្រ នៅមហាវិទ្យាល័យគិលានុបដ្ឋាក វ៉ូជុង កម្ពុជា

(ភ្នំពេញ)៖ តំណាងក្រុមហ៊ុនប៊ូយ៉ុង ខ្មែរ ខូអិលធីឌី បានថ្លែងអំណរគុណដល់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ឈាង រ៉ា ដែលបានគាំទ្រ និង អនុញ្ញាតឲ្យមហាវិទ្យាល័យគិលានុបដ្ឋាក វ៉ូជុង កម្ពុជា អាចធ្វើការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រគិលានុបដ្ឋាកដោយប្រើប្រាស់កម្មវិធីសិក្សាជាតិ និងកម្មវិធីសិក្សាកូរ៉េ រួមបញ្ចូលគ្នា ។

ការសហការ និងការគាំទ្រដល់ កិច្ចដំណើរការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រគិលានុបដ្ឋាក នៃមហាវិទ្យាល័យគិលានុបដ្ឋាក វ៉ូជុងកម្ពុជា នេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ក្នុងឱកាសដែល ឯកឧត្ដមសាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាល បានអនុញ្ញាតជូន លោកបណ្ឌិត LEE JOONG KEUN ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនប៊ូយ៉ុង ខ្មែរ II ខូ អិលធីឌី និងក្រុមការងារ ចូលជួបសំដែងការគួរសម ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរដល់ការខិតខំប្រឹងប្រែង ក្រុមហ៊ុនប៊ូយ៉ុង ខ្មែរ II ខូអិលធីឌី តាមរយៈ មហាវិទ្យាល័យគិលានុបដ្ឋាក វ៉ូជុង កម្ពុជា ដែលបានបំពេញតាមនិយាមតម្រូវ ក្នុងការបើកដំណើរការ បណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ដើម្បីរួមចំណេកផលិតធនធានមនុស្សផ្នែកគិលានុបដ្ឋាក ។ មហាវិទ្យាល័យនឹងត្រូវធ្វើការបណ្តុះបណ្តាលយ៉ាងណា ឱ្យនិសិ្សតដែលបញ្ចប់ការសិក្សាមានសមត្ថភាពខ្ពស់ អាចប្រឡងចេញថ្នាក់ជាតិជាប់ក្នុងអត្រាខ្ពស់ រួមទាំងអាចប្រឡងយកអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈ នៅប្រទេសកូរ៉េបាន។ និស្សិតដែលបញ្ចប់ការសិក្សា នៅមហាវិទ្យាល័យគិលានុបដ្ឋាក វ៉ូជុង កម្ពុជា នឹងមានឱកាសបន្តការសិក្សាកម្រិត បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត តទៅទៀតបាននៅប្រទេសកូរ៉េ ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner