អ្នកមកលេងកំសាន្តរមណីយដ្ឋានប្រវត្តិសាស្ត្របន្ទាយឆ្មារឱកាសសង្ក្រានឆ្នាំថ្មីប្រពៃណីខ្មែរ បានបង្ហាញអារម្មណ៍សប្បាយរីករាយ
(ខេត្តបន្ទាយមានជ័យ)៖ ក្នុងឱកាសង្ក្រានឆ្មាំថ្មីប្រពៃណីជាតិខ្មែររយៈពេលបីថ្ងៃ នាខែមេសា ឆ្នាំ២០២៥ នៅរមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទបន្ទាយឆ្មារ ស្រុកពួក ខេត្តបន្ទាយមានជ័យ អ្នកចូលរួមទាំងអស់ មានភាពសប្បាយរីករាយ សណ្ដាប់សន្តិសុខល្អជាមួយការទទួលបានយល់ដឹងពីប្រវត្តិសាស្ត្រ ។
លោក សំ រិទ្ធ មកពីក្រុងប៉ោយប៉ែត ប្រាប់ថា រូបលោកនិងក្រុមគ្រួសារបងប្អូនមកពីខេត្តកោះកុង បានមកលេងកំសាន្ត នៅរមណីយដ្ឋានប្រាសាទបន្ទាយឆ្មារនេះ មានការសប្បាយរីករាយជាខ្លាំង មិនចាញ់ទីសង្ក្រាននានាឡើយ ដូចជានំចំណី និងអាហារលក់តម្លៃសមរម្យ មានអនាម័យបរិស្ថាន ។ ហើយការលេងប៉ាតម្សៅ និងកាចតយានយន្តជាដើមពោលគឺមានសណ្ដាប់ធ្នាប់សុវត្ថិភាពសន្តិសុខល្អ។ មួយវិញទៀត ពួកយើងទួលបានការយល់ដឹងពីប្រវត្តិប្រាសាទបន្ទាយឆ្មារ ក៏ដូចជាប្រពៃណីវប្បធម៌ និងជីវភាពសង្គមមនុស្សនាសម័យកាលនោះ គឺមិនខុសគ្នាពីប្រាសាទក្នុងតំបន់អង្គរ ,, ។
ស្ត្រីឈ្មោះ រដ្ឋា អាណាម៉ៃ ក៏បានឲ្យដឹងដែរពីផ្ទាំងរូបភាពដែលឆ្លាក់តាមជញ្ជាំងរោងទោងប្រាសាទបន្ទាយឆ្មារនេះ បានបង្ហាញទិដ្ឋភាពសង្គមមនុស្សនាសម័យកាលនោះមានភាពរស់រវើក នៅចំពោះមុខពួកយើងដែលកំពុងមើលជក់ចិត្តស្លុងអារម្មណ៍ដូចនាំយើងឲ្យបានទៅដល់សម័យបុរាណកាល។ មិនតែប៉ុណ្ណោះរមណីយដ្ឋានប្រវត្តិសាស្ត្របន្ទាយឆ្មារ ក៏ជាទីគោរពសក្ការៈ បូជាផងដែរ ។
ចំណែក លោក រើន មកពីខេត្តឧត្តរមានជ័យបានលើកជុំវិញការមកលេងកំសាន្តរមណីយ ដ្ឋានប្រាសាទបន្ទាយឆ្មារ ។
លោក យ៉ង់ តាំងកួយ ប្រធានមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈ បានបញ្ជាក់ថា ប្រាសាទបន្ទាយឆ្មារ ជារមណីយដ្ឋានប្រវត្តិសាស្ត្រ ដ្បិតជាប្រាសាទតូចមួយបើប្រៀបជាមួយ បណ្ដាប្រាសាទនានាក្នុងប្រទេស ឬជាប្រាសាទកសាងចុងក្រោយគេដែលបានកសាងឡើង នៅក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧នាចុងសតវត្សទី១២ និងដើមសតវត្សទី១៣ ដើម្បីឧទ្ទិសដល់ព្រះរាជបុត្ររបស់ព្រះអង្គ ព្រះនាមស្រីស្រីឥន្ទ្រកុមារ និងសញ្ជក់ទាំងបួននាក់ ដែលបានពលីជីវិតក្នុង សង្គ្រាមជាមួយសត្រូវឈ្លានពាន។ ហើយប្រាសាទបន្ទាយឆ្មារបានបង្ហាញនូវការរីកចម្រើន របស់នគរខ្មែរក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ លើវិស័យការទូត សេដ្ឋកិច្ច សង្គមកិច្ចជាដើម ។ និងលក្ខណៈ ពិសេសប្រាសាទ បន្ទាយឆ្មារគឺរូបលោកិតេស្វរៈ ព្រហស្ថ ឬ ដៃ ៣២ឆ្លាក់ជាប់ច្រកទ្វាររោងទោងទី៣ ខាងលិចនៃប្រាសាទប្រាសាទបន្ទាយឆ្មារ ៕





ដោយ ៖ គៀន ច័ន្ទហ៊ីន