អតីតយុទ្ធជន គ្រួសារកងទ័ព និងប្រជាពលរដ្ឋក្រីក្រ ២០០គ្រួសារ បានទទួលអំណោយសម្តេចធិបតី នាយករដ្ឋមន្ត្រី
(ខេត្តស្ទឹងត្រែង)៖ អតីតយុទ្ធជន គ្រួសារកងទ័ព និងប្រជាពលរដ្ឋក្រីក្រ ២០០គ្រួសារនៅក្នុងខេត្តស្ទឹងត្រែង ទទួលបានអំណោយដ៏ថ្លៃថ្លា ជាគ្រឿងឧបភោគ បរិភោគ ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈនាយឧត្តមសេនីយ៍ គីម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី ជូនបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ។
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត លោកឧត្តមសេនីយ៍ត្រី តន ឆៃ នៅថ្ងៃទី១៨ មេសា ២០២៥នេះ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភដល់គ្រួសារអតីតយុទ្ធជន គ្រួសារកងទ័ព និងប្រជាពលរដ្ឋក្រីក្រ ២០០គ្រួសារ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ។
អំណោយដែលផ្តល់ជូន ក្នុង១គ្រួសារៗ ទទួលបាន អង្ករ ២៥គីឡូក្រាម ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងត្រីខកំប៉ុង ១យួរ ។
លោកឧត្តមសេនីយ៍ត្រី តន ឆៃ ក្នុងនាមប្រធាន អនុប្រធាន សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង សូមថ្លែង អំណរគុណ ចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ដែលបានយកចិត្តទុកដាក់ជួយឧបត្ថម្ភ នូវស្បៀង គ្រឿងឧបភោគ បរិភោគ ដែលបាននាំយកមកចែកជូនបងប្អូននៅពេលនេះ៕






ដោយ ៖ ឡុង សំបូរ