លែងមានការបញ្ជូនកូនទៅរៀននៅឆ្ងាយទៀតហើយក្រោយពេលអគារ​សិក្សាថ្មីសាលាបឋមសិក្សា តេជោពង្រក ក្នុងស្រុកឈូក សាងសង់​​រួចរាល់

(កំពត)៖ អាជ្ញាធរឃុំ សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ នៃសាលាបឋមសិក្សា តេជោពង្រក មានចិត្តសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងខ្លាំងដល់សម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដែលបានផ្តល់អំណោយ ជាអាគាសិក្សាមួយខ្នង និងអាគារទីចាត់ការមួយដល់សាលាពួកគាត់ថានឹងលែងមានកូនចៅពលរដ្ឋយកកូនទៅផ្ញើរ បងប្អូនឪ្យសិក្សារៀនសូត្រ នៅកន្លែងឆ្ងាយទៀតហើយ។

នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត និងលោកជំទាវ អ៊ុន សុគន្ធា អនុប្រធាន កិត្តិយសសាខាសមាគម និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពត បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សាលារៀនមួយខ្នងមាន ៦បន្ទប់ និងទីចាត់ការមួយខ្នង ដែលជាអំ​ណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលស្ថិតនៅក្នុងភូមិតេជោពង្រក ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត។

សូមបញ្ជាក់ថា ភូមិតេជោពង្រក គឺជាភូមិមួយដែលដាច់ស្រយាល ហើយមានចម្ងាយឆ្ងាយពីទីប្រជុំជន ហើយដោយមើលឃើញ​ពីការ​លំបាករបស់សិស្សានុសិស្ស និងតាមការស្នើសុំរបស់អាជ្ញាធរស្រុក ឃុំ និងនាយកសាលា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាន​ផ្តល់ជូននូវអគារសិក្សាមួយខ្នងមាន ៦បន្ទប់ និងអគារទីចាត់ការ​មួយខ្នង តាមរយៈលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិន ប្រធានកិត្តិយស​សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត។

តាមរយៈការផ្តល់អគារសម្រាប់បំរើលើវិស័យអប់រំនៅតាមទីជនបទដាច់​ស្រយាលនេះ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ពី​សំ​ណា​ក់​​ប្រមុខដឹកនាំប្រទេសសម្រាប់បណ្តុះបណ្តាលធនធាន​មនុស្សឱ្យ​មាន​គុណភាព ដើម្បីចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យ​មានការរីកចម្រើនលើគ្រប់វិស័យ និងគ្រប់ទីកន្លែង៕

ដោយ ៖ សិលា សារិន

ads banner