ឯកឧត្តម វ៉ាង វិនពីង ៖ ចិន-កម្ពុជានឹងរួមគ្នាការពារសន្តិសុខ និង យុត្តិធម៌លើឆាកអន្តរជាតិ

ភ្នំពេញ ៖ ឯកឧត្តម វ៉ាង វិនពីង ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា មានប្រសាសន៍ថា ចិន-កម្ពុជា នឹងរួមគ្នាដើម្បីការពារសន្តិសុខ ការពារយុត្តិធម៌លើឆាកអន្តរជាតិ ដែលមានអង្គការសហប្រជាជាតិជាស្នូល។

ឯកឧត្តម វ៉ាង វិនពីង បន្តថា ចិន-កម្ពុជានឹងរួមគ្នាដើម្បីការពារសន្តិសុខ និង យុត្តិធម៌លើឆាកអន្តរជាតិ ភាគីទាំងពីរបានប្រកាសសាជាថ្មីថា យើងនឹងរួមគ្នាដើម្បីការពារប្រព័ន្ធអន្តរជាតិ ដែលមានអង្គការសហប្រជាជាតិជាស្នូល ការពារសណ្ដាប់ធ្នាប់អន្តរជាតិ ដែលមានច្បាប់អន្តរជាតិជាមូលដ្ឋាន ការពារគោលនយោបាយមូលដ្ឋាន សម្រាប់ទំនាក់ទំនងអន្តរជាតិ ដែលមានគោលការណ៍នៃធម្មនុញ្ញ នៃអង្គការសហប្រជាជាតិជាមូលដ្ឋាន។

ឯកឧត្តម វ៉ាង វិនពីង បន្ថែមថា ភាគីទាំងពីរបានប្រឆាំងជាមួយគ្នា ចំពោះឯកតោភាគី និងគ្រប់ប្រភេទនៃការការពារនិយមទៅលើវិស័យពាណិជ្ជកម្ម សហការជាមួយគ្នាដើម្បីក្លាយទៅជាកម្លាំងសន្តិភាព កម្លាំងស្ថេរភាពបច្ចុប្បន្ន ដែលមានការប្រែប្រួលយ៉ាងស្មុគស្មាញ ដែលមិនធ្លាប់កើតមាន។

ឯកឧត្តមឯកអគ្គរដ្ឋទូតចិនបានគូសបញ្ជាក់ទៀតថា សមិទ្ធផលដែលទទួលបានក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន បានបង្ហាញថា ចិនជាអ្នកគាំទ្រមុតមាំជាងគេសម្រាប់កម្ពុជា និងជាដៃគូអភិវឌ្ឍន៍ដែលអាចពឹងផ្អែកបាន លើសពីនេះទៅទៀត ទំនាក់ទំនងមិត្តភាពរវាងចិននិងកម្ពុជាក៏មិនអាចបំផ្លាញបានទេផងដែរ។

បើតាមឯកឧត្តម វ៉ាង វិនពីង ចិននឹងសហការជាមួយនឹងកម្ពុជា ដើម្បីអភិវឌ្ឍន៍សមិទ្ធផលដែលយើងសម្រេចបាន ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង រក្សាការពារពូនជ្រំនូវចំណងមិត្តភាព ជាប្រពៃណីរវាងកម្ពុជា-ចិននៅកម្ពុជាឱ្យបានកាន់តែល្អ ជំរុញការកសាងសហគមន៍វាសនារួម និង រួមចំណែកកសាងសហគមន៍វាសនារួម ក្នុងប្រទេសជុំវិញរបស់យើង និងវាសនារួម សម្រាប់មនុស្សជាតិ ដើម្បីផ្ដល់ផលប្រយោជន៍កាន់តែល្អដល់ប្រជាជននៃប្រទេសយើងទាំងពីរ។

ថ្លែងបែបនេះរបស់ឯកឧត្តម វ៉ាង វិនពីង ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃនេះ ក្នុងគោលបំណងបង្ហាញអំពីលទ្ធផលក្រោយដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្ដម ស៊ី ជីនពីង ប្រធានា ធិបតីសាធារណរដ្ឋប្រជាមានិតចិននៅកម្ពុជារយៈពេល ២ថ្ងៃកន្លងទៅ កាលពីថ្ងៃទី១៧ ដល់ ១៨ ខែមេសា ឆ្នាំ២០២៥៕ អត្ថបទ ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner