អ៊ីស្រាអែលប្តេជ្ញានាំចំណាប់ខ្មាំងទាំងអស់មក វិញ
ហ៊្សេរុយសាឡឹម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu នៅថ្ងៃសៅរ៍ បានប្តេជ្ញានាំយកចំណាប់ខ្មាំងដែលនៅសេសសល់នៅតំបន់ហ្កាហ្សាមកផ្ទះវិញ និងច្រានចោលការទាមទាររបស់ក្រុមហាម៉ាស់។
នេះជាសុន្ទរកថាដំបូងរបស់លោក Netanyahu ចាប់តាំងពីក្រុមហាម៉ាស់ ដែលស្វែងរកការបញ្ចប់សង្គ្រាមនៅហ្គាហ្សាជាអចិន្ត្រៃយ៍ បានច្រានចោលសំណើបទឈប់បាញ់ថ្មីរបស់អ៊ីស្រាអែល។
លោក Netanyahu បានអះអាងថា លោកជឿថា យើងអាចនាំយកចំណាប់ខ្មាំងរបស់យើងមកផ្ទះវិញ ដោយមិនចាំបាច់ចុះចាញ់នឹងការបង្គាប់បញ្ជារបស់ពួកហាម៉ាស់។
លោក Netanyahu បានគូសបញ្ជាក់ថា យើង ស្ថិត នៅ ដំណាក់កាល សំខាន់ ហើយ នៅ ចំណុច នេះ យើង ត្រូវ ការ ការ អត់ធ្មត់ និង និងការតាំងចិត្តដើម្បីឈ្នះសង្គ្រាម។
បើតាមដឹកនាំអ៊ីស្រាអែលរូបនេះ ការបញ្ចប់សង្រ្គាមនៅក្រោមលក្ខខណ្ឌចុះចាញ់ នឹងផ្ញើសារទៅកាន់សត្រូវទាំងអស់របស់អ៊ីស្រាអែល ហើយវាក៏នឹងបង្ហាញថា អំពើភេរវកម្មឈ្នះ ហើយសារនោះនឹងបង្កគ្រោះថ្នាក់ដល់ពិភពលោកសេរីទាំងមូល៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
