ម្ចាស់ពានរង្វាន់ណូបែលសន្តិភាពប្រឆាំងសង្គ្រាមពន្ធលោក Trump

វ៉ាស៊ីនតោន ៖ បុគ្គលជាង ៩៧៦ នាក់ រួមទាំងអ្នកសេដ្ឋកិច្ចកំពូលៗរបស់ពិភពលោក និង អ្នកឈ្នះពានរង្វាន់ណូបែល James Heckman និង Vernon Smith បានចុះហត្ថលេខាលើលិខិតមួយប្រឆាំងនឹងគោលនយោបាយពន្ធរបស់មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ។

នៅក្នុងលិខិតនេះ អ្នកចុះហត្ថលេខារិះគន់ធ្ងន់ៗលើគោលនយោបាយដាក់ពន្ធទៅវិញទៅមករបស់លោកប្រធានាធិបតី ត្រាំ ដែលប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេស និងតំបន់ជាង ១៨០ ជុំវិញពិភពលោក។ បើតាមលិខិតដដែល អត្រាដាក់ពន្ធទៅវិញទៅមករបស់ប្រធានាធិបតី ត្រាំ បានគណនាដោយប្រើរូបមន្តខុស និង គ្មានមូលដ្ឋានការពិតផ្នែកសេដ្ឋកិច្ច។

ហើយជាលទ្ធផលនោះ គោលនយោបាយពន្ធគយរបស់លោក ត្រាំ បានបង្កព្យុះភ្លៀងដល់ទីផ្សារភាគហ៊ុនសកល ក៏ដូចជាពន្ធសងសឹក និងវិធានការឆ្លើយតបផ្សេងទៀតពីប្រទេសនានា។ ជាមួយគ្នានេះ អ្នកតវ៉ាបានជំរុញឱ្យបញ្ចប់គោលនយោបាយមិនស៊ីសង្វាក់គ្នា និងធ្វើឱ្យខាតបង់ពាណិជ្ជកម្មរបស់លោក ត្រាំ ភ្លាមៗ។

សូមរម្លឹកថា នៅថ្ងៃទី២ ខែមេសា លោក ត្រាំ បានប្រកាសពីពន្ធគយប្រឆាំងនឹងដៃគូពាណិជ្ជកម្មរបស់អាមេរិក ដោយហៅវាថា ជាថ្ងៃ “ថ្ងៃរំដោះអាមេរិក”។ ប៉ុន្តែមួយសប្តាហ៍ក្រោយមក លោកបានបញ្ជាឱ្យផ្អាករយៈពេល ៩០ថ្ងៃលើពន្ធខ្ពស់បំផុត តែបន្តរក្សាអត្រាមូលដ្ឋាន ១០ ភាគរយសម្រាប់ប្រទេសភាគច្រើន៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner